×

វៀតណាម ដំឡើង​ប្រាក់ឈ្នួល​អប្បបរមា ៦% ជូនកម្មករ ក្រោយ​មិនមាន​ការដំឡើង​២ឆ្នាំ

វៀតណាម៖ ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករចំនួន ៦ភាគរយ នឹងអនុវត្តចាប់ពីខែកក្កដា ឆ្នាំ២០២២តទៅ នៅប្រទេសវៀតណាម បន្ទាប់ពីរយៈពេល ២ឆ្នាំដែលគ្មានការដំឡើងដោយសារវិបត្តិកូវីដ១៩។

ជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៩ ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករ រង់ចាំតែការសម្រេចរបស់រដ្ឋាភិបាលវៀតណាម ដែលនឹងមានប្រសិទ្ធភាពនៅថ្ងៃទី១ ខែកក្កដា។

ការដំឡើងប្រាក់ឈ្នួលអប្បបរមារបស់កម្មករនេះ នឹងមានចំនួនពី ១៨០.០០0 -២៦០.០០០ ដុង (៧,៨៤ដុល្លារ – ១១,៣២ ដុល្លារអាមេរិក) ក្នុងមួយខែ សម្រាប់កម្មករនិយោជិតម្នាក់ អាស្រ័យលើតំបន់នីមួយៗដែលកំណត់ដោយរដ្ឋាភិបាលប្រទេសវៀតណាម។

វាមានន័យថា ប្រាក់ឈ្នួលអប្បបរមាថ្មី នឹងមានចាប់ពី ៣,២៥ លានដុង ទៅ ៤,៦៨លានដុងក្នុងមួយខែ៕

ប្រភព៖ Vietnam Express

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង