
ភ្នំពេញ៖ ទោះបីជាកើតមកមានមុខមាត់ដូចគ្នាអាចបន្លំភ្នែកអ្នកដទៃបានក៏ពិតមែន ប៉ុន្តែអត្តចរិតគឺមិនអាចក្លែងបន្លំបានឡើយ។ ទង្វើរបស់ ចណ្ណី ដែលអាងខ្លួនមានមុខមាត់ដូច មរណមាតា ធ្វើឱ្យនាងថ្លើមធំហ៊ានដល់ថ្នាក់បន្លំខ្លួនចូលរាជវាំងកុហកព្រះរាជា ថែមទាំងតាមសម្លាប់ មរណមាតា ថែមទៀត។

ទោះជាយ៉ាងណា ដោយសារអត្តចរិតរវាងអ្នកទាំង២ខុសគ្នាទាំងស្រុងបានធ្វើឱ្យព្រះរាជាឈ្វេងយល់ដឹងការពិត និងខឹងក្រោធជាខ្លាំងទើបបញ្ជាឱ្យសេនាព្រលះសាច់ ចណ្ណី ធ្វើជាផ្អកផ្ញើឱ្យម្តាយនាងនៅស្រុក។
ទោសកំហុសមួយនេះថែមទាំងត្រូវព្រះរាជាចេញព្រះរាជបញ្ជាកាត់ទោសប្រហារជីវិតគ្រួសាររបស់ ចណ្ណី ទាំង៧សន្តានទៀតផង។
ចង់ដឹងថា បន្ទាប់ពីគ្រប់យ៉ាងត្រូវបានលាតត្រដាងបែបនេះវាសនា មរណមាតា នឹងទៅជាយ៉ាងណាបន្តទៀត កុំភ្លេចរង់ចាំទស្សនាភាគសប្តាហ៍ក្រោយរៀងរាល់ថ្ងៃចន្ទ-ព្រហស្បតិ៍ វេលាម៉ោង ៧យប់តទៅនៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama ទាំងអស់គ្នា៕





(តំណភ្ជាប់ វីដេអូ)