×

“នាងកែវមុខសេះ” ផ្សាយជូន​ទស្សនា​ចាប់ពី​ថ្ងៃទី០២ ខែឧសភា តទៅ

ភ្នំពេញ៖ រឿង “នាងកែវមុខសេះ” ជារឿងភាគបុរាណខ្មែរមួយទៀតហើយដែលនឹងមានវត្តមាននៅលើកញ្ចក់ទូរទស្សន៍ CTN ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះតទៅ បន្ទាប់ពីរឿង “ដើមរលួសមាស”។

រឿងភាគបុរាណខ្មែរ “នាងកែវមុខសេះ” បានបង្ហាញពីជីវិតក្មេងស្រីម្នាក់កើតមកមានមុខមាត់ចម្លែកខុសគេទើបធ្វើឱ្យគ្រប់គ្នាស្អប់មុខនាងជាខ្លាំង និងតែងចំអន់នាងជារឿយៗ។

កើតមកមានមុខមាត់ចម្លែកខុសគេបែបនេះ តើវាសនារបស់នាងកែវ នឹងអាចយកឈ្នះមនុស្សជុំវិញខ្លួនបានដោយសារអំពើល្អរបស់នាងបានដែរ ឬទេ?

ចង់ដឹងជីវិតនាង កែវ យ៉ាងណាកុំភ្លេចរង់ចាំទស្សនាទាំងអស់ចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នេះតទៅនៅលើកញ្ចក់ទូរទស្សន៍ CTN វេលាម៉ោង៧យប់ និងមានផ្សាយផ្ទាល់នៅលើ CBS Digital ផងដែរ៕

(តំណភ្ជាប់វីដេអូ)

https://fb.watch/cBRvoER_Ae/

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង