×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

ធ្លាប់តែឃើញ​គេរិះគន់​ពី​សម្រស់​របស់​តារាសម្តែងស្រី Dilraba Dilmurat មិនចេះចប់ ឥលូវនេះ​មកមើលពី​សម្រស់​កាល​នៅក្មេង​របស់​នាងម្តង​ទើបដឹង

ចិន៖ កន្លងមក តារាពហុជំនាញ Dilraba Dilmurat ធ្លាប់តែទទួលបានការរិះគន់លើរូបសម្រស់របស់នាងថាចាស់ជាងវ័យ ស្បែកមិនស្អាត មានស្នាមតាំងពីក្បាលដល់ចុងជើង ដោយរូបភាពស្រស់ស្អាតដែលគ្រប់គ្នាបានឃើញកន្លងមកបានពីកម្មវិធីកែរូបជួយប៉ុណ្ណោះ។

យ៉ាងណាមិញ បើក្រលេកមើលរូបភាពរបស់ Dilraba Dilmurat កាលនៅជាសិស្សទើបដឹងថា តារាស្រីរូបនេះពិតជាមានសម្រស់ស្រស់ស្អាតមិនប្រែប្រួលឡើយ រូបរាងស្តើង ខ្ពស់ ជាពិសេសច្រមុះស្រួចរបស់នាងបានក្លាយជាទីចាប់អារម្មណ៍របស់មហាជនជាខ្លាំង។

បើទោះជាកន្លងទៅអស់រយៈពេលជាច្រើនឆ្នាំហើយក៏ពិតមែន តែ Dilraba ហាក់មិនប្រែប្រួលបន្តិចឡើយ។ ផ្ទុយទៅវិញនាងមានតែអភិវឌ្ឍខ្លួនឯងឱ្យកាន់តែស្រស់ស្អាតដោយប្តូរពីសម្រស់បែបក្មេងស្រីជំទង់ម្នាក់ មកជាសម្រស់បែបម្ចាស់ក្សត្រិយ៍ដែលធ្វើឱ្យគ្រប់គ្នាសម្លឹងមើលមិនដាក់ភ្នែកឡើយ។

គួរបញ្ជាក់ដែរថា បន្ទាប់ពីចូលប្រលូកក្នុងវិថីសិល្បៈជាង ៨ឆ្នាំមកនេះបានធ្វើឱ្យ Dilraba ទទួលបានជោគជ័យគួរឱ្យកត់សម្គាល់ ព្រោះជាក់ស្តែង នាងមិនត្រឹមតែមានរូបសម្រស់ស្រស់ស្អាតប៉ុណ្ណោះទេ ប៉ុន្តែបើនិយាយពីសមត្ថភាពសិល្បៈវិញនាង មានជំនាញជាច្រើនដែលធ្វើឱ្យ Dilraba កាន់តែទទួលបានការចាប់អារម្មណ៍បានយ៉ាងឆាប់រហ័សថែមមួយកម្រិតទៀត។

ចង់ដឹងថា តារាស្រីរូបនេះមានសម្រស់មិនប្រែប្រួលបែបណា តោះទៅទស្សនារូបភាពទាំងអស់គ្នា៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង