កូរ៉េខាងត្បូង៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានចេញសេចក្ដីប្រកាសបញ្ជាក់ពីករណីវាយតប់គ្នា រវាងពលរដ្ឋខ្មែរ ដែលរស់នៅសាធារណរដ្ឋកូរ៉េ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានប្រកាសមិនគាំទ្រចំពោះទង្វើ និងសកម្មភាព របស់បុគ្គលមួយក្រុមតូចដែលបានបង្ករបួសស្នាម និងភាពចលាចល វេលាម៉ោងប្រមាណ១៩:០០នាទី ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅហាងជាន់ក្រោមដី ទីក្រុងស៊ូវ៉ុន ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិនាមជាតិខ្មែរ។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ បានធ្វើការអំពាវនាវដល់បងប្អូនជនរួមជាតិខ្មែរទាំងអស់ ដែលរស់នៅ សិក្សា និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ត្រូវចេះរួបរួមសាមគ្គីគ្នា និងចេះស្រលាញ់រាប់អានគ្នាក្នុងនាមជាបងប្អូនខ្មែរដូចគ្នា ចូលរួមរក្សាសណ្តាប់ធ្នាប់សង្គម គោរពសិទ្ធិ និងចេះជួយគ្នាទៅវិញទៅមក ដែលជាតម្លៃប្រពៃណី និងវប្បធម៌ខ្មែរដ៏ផូរផង់នេះ ឱ្យបានខ្ជាប់ខ្ចួន៕
(ទស្សនាវីដេអូ)