×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Leeds United ត្រូវឆ្លង​ឧបសគ្គធំៗ​៣​ដើម្បី​ជៀស​តំបន់កាត់ចោល ក្រោយស្មើ Crystal Palace

Leeds United បានទទួលលទ្ធផលស្មើ ០-០ នៅលើទឹកដីរបស់ Crystal Palace កាលពីយប់មិញ ដែលពុំអាចជួយសម្រាលការភ័យខ្លាចរបស់ពួកគេ ក្នុងការធ្លាក់ទៅក្នុងតំបន់កាត់ចោលនៃក្របខណ្ឌ Premier League បានទេ។

Leeds មាន ៥ពិន្ទុលើតំបន់កាត់ចោល ប៉ុន្តែក្រុមលេខ១៨ Everton មាន ១ប្រកួតក្នុងដៃ ដើម្បីបន្ថយគម្លាតមកត្រឹម២ពិន្ទុ បើពួកគេឈ្នះនៅប្រកួតបន្ទាប់ទល់នឹង Chelsea ។ យ៉ាងណាមិញ Leeds នឹងជួបជាមួយ Manchester City, Arsenal និង Chelsea ក្នុងចំណោម ៥ប្រកួត ដែលនៅសល់សម្រាប់រដូវកាលនេះ។

Leeds រកបាន ១១ពិន្ទុពីការប្រកួតចំនួន៧ ចាប់តាំងពីគ្រូបង្វឹកជនជាតិអាមេរិក Jesse Marsch មកជំនួសលោក Marcelo Bielsa ដែលត្រូវបានបណ្តេញចេញ។

ដោយឡែក ការទទួលជ័យជម្នះរបស់ Burnley ទល់នឹង Wolves កាលពីថ្ងៃអាទិត្យ បានជួយពួកគេចេញពីតំបន់កាត់ចោល ដើម្បីឈរលើ Everton ដោយនៅលេខ១៧ មានគម្លាត ២ពិន្ទុពីតំបន់កាត់ចោល។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង