×

ទោះ​អាជីពសិល្បៈ​មិនសូវ​ទទួល​បាន​ជោគជ័យ តែ Xu Shaohua នៅតែ​ស្ថិត​ក្នុង​ការចងចាំ​របស់​អ្នកគាំទ្រ​ជាតួអង្គ ថាំងចេង

ចិន៖ បន្ទាប់ពីបានសម្តែងជាតួអង្គ លោកគ្រូថាំងចេង ក្នុងរឿង ដំណើរឆ្ពោះទៅភាគខាងលិចជំនាន់ឆ្នាំ ១៩៨៦ រួចមក តារាសម្តែងប្រុស Xu Shaohua ត្រូវបានគ្រប់គ្នាចំណាំរូបលោករហូតមកដល់ពេលនេះ។ យ៉ាងណាមិញ ក្រៅពីរឿង ដំណើរឆ្ពោះទៅភាគខាងលិច ហើយ Xu Shaohua មិនទទួលបានការគាំទ្រលើភាពយន្តឯទៀតឡើយ។

បើទោះជាស្ថិតក្នុងវ័យ ៦៣ឆ្នាំហើយក៏ពិតមែន ប៉ុន្តែ Xu Shaohua នៅតែមានវត្តមានលើវិថីសិល្បៈដោយមានកម្មវិធីកម្សាន្តនានាអញ្ជើញលោកឱ្យចូលរួម ហើយគ្រប់គ្នាក៏ចាប់អារម្មណ៍ឃើញថា មនុស្សជាច្រើននៅតែគាំទ្រលោកក្នុងនាមជាតួអង្គលោកគ្រូ ថាំងចេង ដែលធ្លាប់ទទួលបានប្រជាប្រិយភាពខ្ពស់រូបនេះ។

គួរបញ្ជាក់ដែរថា Xu Shaohua បានប្រលូកក្នុងវិស័យសិល្បៈតាំងពីឆ្នាំ ១៩៨២ មកម្ល៉េះ ប៉ុន្តែបើក្រលេកមើលសមិទ្ធផលរបស់លោកក្នុងការសម្តែងវិញហាក់មិនសូវទទួលបានលទ្ធផលប៉ុន្មានឡើយ ទោះជាយ៉ាងណា រហូតមកទល់ពេលនេះហើយលោកក៏មិនទាន់ប្រកាសចូលនិវត្តន៍នៅឡើយ ដោយនៅតែទទួលការងារសិល្បៈធម្មតារាល់ពេលមានការអញ្ជើញ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង