×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man Utd ប្រាប់ Rudiger ថាហ៊ានឱ្យ​ប្រាក់​ឈ្នួល​ខ្ពស់ជាង Chelsea តែសាមីខ្លួន​ច្រានចោល​ភ្លាមៗ

Manchester United ដែលកំពុងមានវិបត្តិខ្សែការពារនាពេលបច្ចុប្បន្ន ត្រូវបានបដិសេធដោយខ្សែការបារ Antonio Rudiger របស់ក្លិប Chelsea ទោះបីជាពួកគេហ៊ានផ្តល់ជូនប្រាក់ឈ្នួលខ្ពស់យ៉ាងណាក៏ដោយ។

Rudiger នឹងចាកចេញពី Chesea នៅចុងបញ្ចប់នៃរដូវកាលនេះ នៅពេលដែលកិច្ចសន្យារបស់គាត់នៅ Stamford Bridge ផុតសុពលភាព។ នៅមានពេលមួយខែទៀតសម្រាប់កីឡាករអាល្លឺម៉ង់រូបនេះ ដើម្បីសម្រេចថាត្រូវជ្រើសរើសទ្រនំថ្មីមួយ។ ក្នុងនាមជាខ្សែការពារដ៏ឆ្នើមម្នាក់ក្នុងរយៈពេលពីររដូវកាលកន្លងមក Rudiger ត្រូវបានទទួលការចាប់អារម្មណ៍ពីក្លិបអឺរ៉ុបជាច្រើន។

សេចក្ដីរាយការណ៍មួយបានឱ្យដឹងថា សំណើមួយក្នុងចំណោមសំណើជាច្រើន បានមកពី Manchester United ។ ក្រុមបិសាចក្រហម បានផ្តល់កិច្ចសន្យាឱ្យ Rudiger ដែលធ្វើឱ្យគេទទួលបាន ៨,៤លានផោនក្នុងមួយឆ្នាំ ច្រើនជាងការផ្តល់ជូនចុងក្រោយរបស់ Chelsea ។ ទោះបីជាមានការដំឡើងប្រាក់ឈ្នួលយ៉ាងសន្ធឹកសន្ធាប់ក៏ដោយ ក៏ Rudiger បានច្រានចោលសំណើពី Old Trafford ដែរ។

Rudiger ទំនងជាងផ្លាស់ទៅក្លិប Real Madrid ដោយសេចក្ដីរាយការណ៍ដដែលអះអាងថា ការផ្លាស់ប្តូរទៅកាន់កីឡដ្ឋាន Bernabeu របស់កីឡាករវ័យ ២៩ឆ្នាំរូបនេះ មានសុពលភាពនៃកិច្ចសន្យារយៈពេល ៤ឆ្នាំ។ កីឡាករសញ្ជាតិអាល្លឺម៉ង់ មិនទាន់បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងនេះនៅឡើយទេ ប៉ុន្តែគេ នឹងធ្វើការសម្រេចចិត្តចុងក្រោយក្នុងពេលឆាប់ៗនេះ។

Real Madrid ក៏កំពុងមានការប្រកួតប្រជែងពី Juventus និង Paris Saint-Germain លើការចុះហត្ថលេខាលើ Rudiger ផងដែរ ប៉ុន្តែក្រុមកំពូលតារាង La Liga ត្រូវបានចាត់ទុកជាបេក្ខភាពដែលឈានមុខគេ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង