ភ្នំពេញ៖ បន្ទាប់ពីតារាសម្តែង ជា ម៉ារី បានលាភាពនៅលីវដោយចាប់ដៃសាងគ្រួសារជាមួយនឹងបុរសជាអ្នកជំនួញម្នាក់កាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០១៩ កន្លងមក ពេលនេះនាងកំពុងរស់នៅយ៉ាងសោយសុខលើគំនរសុភមង្គលដោយមានកូនប្រុសម្នាក់ដ៏គួរឱ្យស្រលាញ់ចូលមកបំពេញក្តីសុខក្នុងគ្រួសារនាងថែមមួយកម្រិតទៀត។
បើទោះជាកម្រមានវត្តមានលើវិថីសិល្បៈត្បិតមមាញឹកក្នុងការមើលថែគ្រួសារយ៉ាងណាក៏ដោយ ក៏អ្នកគាំទ្រ ម៉ារី នៅតែតាមដានជីវិតនាងនៅលើបណ្តាញសង្គម ដែលជីវិតគ្រួសារតារាស្រីរូបនេះបានធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍ជាខ្លាំងក្រោយនាងចែករំលែកវីដេអូគ្រួសារដែលយកកូនប្រុសតូចរបស់នាងធ្វើជាប្រធានបទ។
វីដេអូដែលបានចែករំលែកតាំងពីឆ្នាំ២០២១កន្លងទៅ និងត្រូវបានយកមកចែករំលែកសាឡើងវិញនោះ ទទួលបានការចាប់អារម្មណ៍ដោយមានអ្នកទស្សនារហូតដល់ជាង ២លានដងឯណោះ។ ចង់ដឹងថា គ្រួសាររបស់តារាស្រី ជា ម៉ារី មានសុភមង្គលដល់កម្រិតណា តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕
(ទស្សនាវីដេអូ)