×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Arsenal ចង់ដាក់​បញ្ចូល Pablo Mari ក្នុង​ការដេញថ្លៃ​ដើម្បី​ចុះហត្ថលេខា​លើ​ខ្សែការពារ​របស់ Udinese

Arsenal កំពុងតាមចែចង់ខ្សែការពារស្តាំរបស់ក្លិប Udinese កីឡាករ Nahuel Molina ដោយមានបំណងបញ្ចូល Pablo Mari ទៅក្នុងសំណើ។នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសអ៊ីតាលី។

ក្រុមរបស់លោក Mikel Arteta បានជួបប្រទះបញ្ហាជាមួយខ្សែការពារខាងស្តាំ នៅរដូវកាលនេះ ដោយសារតែរបួសរបស់ Takehiro Tomiyasu ដោយពឹងផ្អែកលើ Cedric Soares ។

សេចក្ដីរាយការណ៍ថា Arsenal ចង់ចុះហត្ថលេខាលើ Molina នៅចុងបញ្ចប់នៃរដូវកាលនេះ។ កីឡាករអាហ្សង់ទីន វ័យ ២ឆ្នាំ ក៏ត្រូវបានក្លិប Juventus និង Atletico Madrid តាមដានផងដែរ។ ប៉ុន្តែ Arsenal ជាបេក្ខភាពដែលឈានមុខគេ ខណៈ Pablo Mari ត្រូវបានខ្ចីជើង នៅ Udinese តាំងពីខែមករា។

ក្លិបនៅក្របខណ្ឌ Serie A ចង់បាន Pablo Mari ជាអចិន្ត្រៃយ៍នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ Arsenal អាចនឹងដោះដូររវាង Mari និង Molina ។ ចំណែក Udinese បានដាក់តម្លៃ Molina ប្រហែល ៣០លានអឺរ៉ូ។

ទាក់ទងនឹងការផ្លាស់ប្តូរជាអចិន្ត្រៃយ៍សម្រាប់ Mari ក្នុងសប្តាហ៍នេះ នាយកផ្នែកកីឡារបស់ Udinese លោក Pierpaolo Marino បានបញ្ជាក់ថា ការឈានដល់កិច្ចព្រមព្រៀងជាមួយ Arsenal អាចជាការពិបាក។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង