×

ព័ត៌មាន​ចុះផ្សាយ​ឥតល្ហែ​ពាក់ព័ន្ធនឹង Feng Shaofeng ចង់ត្រលប់​ទៅជុំគ្នា​ជាមួយ Zhao Liying វិញ តែនាង​បានបញ្ជាក់ច្បាស់ៗ​បែបនេះ

ចិន៖ កាលពីថ្ងៃទី២៦ ខែមេសា ប្រភពព័ត៌មានតៃវ៉ាន់ បានធ្វើការចុះផ្សាយថា តារាសម្តែង Feng Shaofeng បានសារភាពថា លោកពិតជាចង់ចាប់ផ្តើមសាឡើងវិញជាមួយនឹងអតីតភរិយា Zhao Liying វិញណាស់។

ទោះជាយ៉ាងណា ជាការឆ្លើយតបទៅវិញ តារាសម្តែងស្រី Zhao Liying បានធ្វើការបដិសេធភ្លាមៗមិនបង្អង់យូរឡើយ ចំពោះសំណើរមួយនេះ។ មិនត្រឹមតែប៉ុណ្ណោះ នាងក៏បានបញ្ជាក់មូលហេតុដែលធ្វើឱ្យនាងបដិសេធបែបនេះថា រវាងនាង និងអតីតស្វាមី Feng Shaofeng សក្តិសមនឹងធ្វើជាមិត្តភក្តិនឹងគ្នាជាងគូស្វាមីភរិយា។

គួរបញ្ជាក់ដែរថា ព័ត៌មានដែលបានចុះផ្សាយកន្លងមកមិនត្រឹមតែលើកឡើងថា Feng Shaofeng ស្តាយក្រោយដែលលែងលះជាមួយ Zhao Liying នោះទេ សូម្បីម្តាយរបស់លោក ក៏ធ្លាប់បង្ហាញអារម្មណ៍សោកស្តាយផងដែរ ថែមទាំងបានសរសើរថា Liying គឺជាកូនប្រសាដ៏ល្អ និងពិតជាចង់ឱ្យកូនប្រុសត្រូវរ៉ូវគ្នាជាមួយនាងវិញ ដើម្បីសាងជីវិតគ្រួសារសាជាថ្មីនឹងគ្នាផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង