ហ្វីលីពីន៖ Kathryn Bernardo និង Daniel Padilla គឺជាតារាសម្តែងវ័យក្មេងល្បីឈ្មោះប្រចាំប្រទេសហ្វីលីពីន ដែលអ្នកទាំង២មិនត្រឹមតែជាគូស្នេហ៍ក្នុងភាពយន្តប៉ុណ្ណោះទេ តែពួកគេក៏ជាគូស្នេហ៍នៅក្នុងជីវិតពិតផងដែរ។
ជាក់ស្តែង តារាប្រុសស្រីមួយគូនេះបានចាប់ផ្តើមទំនាក់ទំនងស្នេហានឹងគ្នាមិនតិចជាង១០ឆ្នាំឡើយ ប៉ុន្តែអ្នកទាំង២នៅតែរក្សាភាពផ្អែមល្ហែមនឹងគ្នា និងការយកចិត្តទុកដាក់នឹងគ្នាមិនប្រួលប្រែឡើយ។ ដូចនេះហើយទើបបានជាគូស្នេហ៍មួយនេះបានក្លាយជាគូស្នេហ៍គំរូដែលស្រលាញ់គ្នាស័្មគ្រស្មោះ។ ម៉្យាងទៀត Daniel តែងយកចិត្តទុកដាក់ និងមើលថែ Kath បានយ៉ាងល្អ។
យ៉ាងណាមិញ ក្នុងថ្ងៃកំណើតគម្រប់ ២៧ឆ្នាំនេះ Kath បានសរសេរពាក្យជូនពរ ព្រមទាំងបង្ហាញអារម្មណ៍ស្នេហាយ៉ាងផ្អែមល្ហែមទៅកាន់គូស្នេហ៍ខ្លួននៅលើបណ្តាញសង្គមហ្វេសប៊ុក ធ្វើឱ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តជំនួស Daniel ជាខ្លាំង។ ទោះជាយ៉ាងណា ក៏គ្រប់គ្នាសង្ឃឹមថា នឹងបានឃើញថ្ងៃពិសេសរបស់អ្នកទាំង២ នឹងមកដល់ក្នុងពេលឆាប់ៗនេះផងដែរ៕