×

ស្លា ប់១១នាក់ បន្ទាប់​ពី​ឆក់ខ្សែភ្លើង ក្នុង​ពិធីបុណ្យ​សាសនា​ដ៏ធំ​នៅ​ឥណ្ឌា

ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ១១នាក់បានស្លាប់ បន្ទាប់ពីត្រូវបានឆក់ខ្សែភ្លើង ក្នុងអំឡុងពេលដង្ហែក្បួនសាសនានៅក្នុងរដ្ឋ Tamil Nadu ភាគខាងត្បូងប្រទេសឥណ្ឌា កាលពីព្រឹកថ្ងៃពុធ ទី២៧ ខែមេសា ឆ្នាំ២០២២នេះ។

ឧបទ្ទវហេតុដែលបណ្តាលឱ្យមនុស្សមួយចំនួនរងរបួសផងដែរនោះ បានកើតឡើងនៅក្នុងទីប្រជុំជនមួយ នៅភាគខាងកើតនៃស្រុក Thanjavur ក្នុងរដ្ឋ Tamil Nadu ។ តំបន់នេះត្រូវបានគេស្គាល់ដោយសារប្រាសាទ និងស្ថាបត្យកម្មបេតិកភណ្ឌ។

នាយករដ្ឋមន្ត្រី Narendra Modi បានប្រកាសពីការផ្តល់ប្រាក់ឧបត្ថម្ភចំនួន ២លានរូពី (២.៦១០ ដុល្លារ) ដល់សាច់ញាតិជនរងគ្រោះម្នាក់។ លោកបានសរសេរនៅលើបណ្ដាញសង្គម Twitter ថា៖ “ខ្ញុំសង្ឃឹមថាអ្នករបួសទាំងនោះនឹងជាសះស្បើយឆាប់ៗ” ។

អ្នកកាន់សាសនាហិណ្ឌូ បានប្រមូលផ្តុំគ្នា ដើម្បីដង្ហែក្បួនតាំងពីពាក់កណ្តាលអធ្រាត្រនៅថ្ងៃពុធ។ ឧបទ្ទវហេតុដ៏សាហាវនេះ បានកើតឡើង បន្ទាប់ពីការតុបតែងរថយន្តភីកអាប់របស់ពួកគេដែលផ្ទុករូបព្រះ ឬរទេះសេះ បានបុកខ្សែភ្លើងតង់ស្យុងខ្ពស់ពីលើក្បាល នៅម៉ោងប្រហែល៣ព្រឹក ម៉ោងក្នុងស្រុក។ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីត្រូវចរន្តអគ្គិសនីឆក់។ កុមារពីរនាក់ ក៏ស្ថិតក្នុងចំណោមអ្នកស្លាប់ផងដែរ។ ប៉ូលិសបាននិយាយថា មនុស្សប្រហែល ១៥នាក់ បានរងរបួស និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។

វាជារឿងធម្មតាទេសម្រាប់អ្នកកាន់សាសនា ដែលប្រមូលផ្តុំគ្នាជុំវិញរទេះ នៅក្បួនដង្ហែក្នុងពិធីបុណ្យសាសនាហិណ្ឌូ ដោយពិធីបុណ្យ Jagannath Rath Yatra នៅរដ្ឋ Odisha ភាគខាងកើត គឺជាក្បួនដង្ហែដ៏ធំបំផុតក្នុងពិភពលោក៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង