×

ម៉ាឡេស៊ី លុបចោល​ការធ្វើតេស្ត​លើ​អ្នកដំណើរ និង​ការពាក់ម៉ាស​នៅទីសាធារណៈ

ម៉ាឡេស៊ី៖ រដ្ឋាភិបាលម៉ាឡេស៊ី នឹងបន្ធូរបន្ថយការរឹតបន្តឹង រួមទាំងការបញ្ឈប់ការពាក់ម៉ាសទីសាធារណៈ និងការធ្វើតេស្តនៅអាកាសយានដ្ឋាន ដើម្បីសម្របខ្លួនទៅនឹងការរស់នៅជាមួយកូវីដ១៩។

ប្រទេសនេះ នឹងលុបចោលការធ្វើតេស្តរកកូវីដ១៩ លើអ្នកធ្វើដំណើរដែលបានចាក់វ៉ាក់សាំងពេញលេញ ចាប់ផ្តើមនៅថ្ងៃទី១ ខែឧសភា។ រដ្ឋមន្ត្រីសុខាភិបាល Khairy Jamaluddin បាននិយាយនៅក្នុងសន្និសីទក្នុងទូរទស្សន៍មួយនៅថ្ងៃពុធនេះថា ការពាក់ម៉ាសនៅទីធ្លាបើកចំហរ នឹងក្លាយជាជម្រើសសម្រាប់ប្រជាពលរដ្ឋក្នុងការសម្រេចចិត្តដោយខ្លួនឯង ហើយការរក្សាគម្លាតពីគ្នាក៏ត្រូវបានដកចេញផងដែរ។

សេចក្តីប្រកាសនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយទៀតសម្រាប់ប្រទេសម៉ាឡេស៊ី ចាប់តាំងពីបានបើកព្រំដែនរបស់ខ្លួនឡើងវិញក្នុងខែនេះ និងបានលើកលែងការធ្វើចត្តាឡីស័កសម្រាប់អ្នកដំណើរដែលទទួលវ៉ាក់សាំងពេញលេញ។ ការបន្ធូរបន្ថយនេះ ដោយសារអត្រានៃការចាក់វ៉ាក់សាំងខ្ពស់ បានកាត់បន្ថយការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យ ឱ្យស្ថិតនៅក្នុងកម្រិតទាប៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង