×

កាន់តែ​ជិតដល់​ភាគបញ្ចប់ រឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” កាន់តែធ្វើ​ឱ្យ​ទស្សនិកជន​ឈឺបេះដូង​ជំនួស​អ្នកគ្រូពេទ្យ វណ្ណារី និង​នាយខេន

ភ្នំពេញ៖ រឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” បានធ្វើឱ្យអារម្មណ៍ទស្សនិកជនដែលបានទស្សនាហើយជក់ចិត្តដិតអារម្មណ៍ចង់ដឹងជាខ្លាំងថា នៅភាគបញ្ចប់តើអ្នកគ្រូពេទ្យ វណ្ណារី ដែលបានភ្ជាប់ពាក្យហើយ អាចត្រលប់មកជួបនាយ ខេន ដែលជាមនុស្សខ្លួនស្រលាញ់ ឬ ត្រូវរៀបការជាមួយគូដណ្តឹងរបស់នាង ឬ យ៉ាងណា?

ការយល់ច្រលំដែលខាងស្រីមិនសួរ រីឯខាងប្រុសក៏តែងធ្វើឱ្យមានការយល់ច្រលំម្តងហើយម្តងទៀត កំពុងតែបង្កើតបញ្ហាស្មុគស្មាញធ្វើឱ្យបេះដូងមនុស្ស២នាក់កំពុងស្រលាញ់គ្នាសុខៗត្រូវទទួលរងភាពឈឺចាប់មិនដឹងដោះស្រាយបែបណា ព្រោះទម្រាំដឹងការពិតរៀងខ្លួន អ្នកគ្រូពេទ្យ វណ្ណារី ក៏រង់ចាំតែថ្ងៃចូលរោងជ័យផងដែរ។

ទស្សនីយភាពនៃរឿងភាគខ្មែរមួយនេះបានធ្វើឱ្យទស្សនិកជនតាមដានទស្សនាយ៉ាងស្លុងអារម្មណ៍ ដោយសារសាច់រឿងបានប្រទាក់ក្រឡាគ្នាធ្វើឱ្យអ្នកទស្សនាមានចម្ងល់ជាបន្តបន្ទាប់ និងនាំគ្នាទាយសាច់រឿងពីមួយភាគទៅមួយភាគថាតើនឹងមានអ្វីកើតឡើងទៀតនៅភាគបន្ទាប់។

ដូចនេះ ដើម្បីដឹងសាច់រឿងកាន់តែច្បាស់ កុំភ្លេចរង់ចាំទស្សនាភាគបន្តនៅរាត្រីនេះនៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេកផ្លូវការរបស់ CTN TV Drama វេលាម៉ោង៧យប់ទាំងអស់គ្នា៕

(តំណភ្ជាប់​ វីដេអូ)

https://youtu.be/2GWhG_KRre4

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង