×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការ Villarreal ព្រមាន Liverpool ចំពោះ​ការប្រកួត​ជើងទីពីរ​នៅ​អេស្ប៉ាញ ទោះក្រុមចាញ់

អ្នកចាត់ការរបស់ក្រុម Villarreal លោក Unai Emery បាននិយាយថា Liverpool សមនឹងទទួលបានជ័យជម្នះកាលពីយប់មិញ ប៉ុន្តែក្រុមហង្សក្រហម នឹងរងការឈឺចាប់ នៅពេលពួកគេធ្វើដំណើរទៅកាន់ប្រទេសអេស្ប៉ាញ សម្រាប់ជើងទីពីរ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Champions League ។

ក្រុមរបស់លោក Emery បានស៊ុតតែមួយជើងគត់នៅកីឡដ្ឋាន Anfield នៅជើងទីមួយ ខណៈពួកគេបានចាញ់ ២-០ ដោយរបូត ២គ្រាប់ក្នុងរយៈពេលត្រឹមតែ ២នាទី។

អតីតគ្រូបង្វឹក Arsenal បានបង្ហាញពីការពេញចិត្តនឹងទម្រង់លេងក្នុងវគ្គទីមួយ របស់ក្រុមរបស់គាត់។ គាត់ជឿជាក់ថា ជើងទីពីរនៅ Estadio de la Cermica នឹង “ខុសគ្នាខ្លាំងណាស់” ពីការប្រកួតជើងទីមួយ។

លោក Emery ថា៖ “ការប្រកួតនៅសប្តាហ៍ក្រោយនឹងមានភាពខុសគ្នាខ្លាំងជាងយប់នេះ”។ “ពួកយើង នឹងផ្លាស់ប្តូរការលេង ប៉ុន្តែខ្ញុំគិតថា ពួកគេនឹងរងឈឺចាប់ច្រើនជាងយប់នេះ ក្នុងការប្រកួតជើងបន្ទាប់”។

ក្រុម Liverpool មិនអាចរកគ្រាប់បាល់បាន រហូតដល់នាទីទី៥៣ នៅពេលដែលការបញ្ជូនបាល់របស់ Jordan Henderson ផ្លាតត្រូវកីឡាករ Pervis Estupinan រំលងផុតអ្នកចាំទី Villarreal Geronimo Rulli ចូលទី។ Sadio Mane បានបន្ថែមគ្រាប់បាល់សម្រាប់ Liverpool នៅពេល Mohamed Salah បញ្ជូនផុតអ្នកចាំទី Villarreal ២នាទីក្រោយមក។

សម្រាប់ការប្រកួតជើងទីពីរ ក្រុមរបស់លោក Jurgen Klopp ត្រូវការត្រឹមតែស្មើ នោះពួកគេនឹងឈានទៅវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងប៉ារីស ដែលត្រូវជួបក្រុម Manchester City ដែលមកពីក្របខណ្ឌ Premier League ដូចគ្នា ឬ Real Madrid ដែលចាញ់ក្រុមមេឃខៀវ នៅជើងទីមួយ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ៤-៣ នៅកីឡដ្ឋាន Etihad ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង