×

មន្ត្រីជំនាញ ចុះបង្ក្រាប​ទីតាំង​លក់សាច់សត្វព្រៃ នៅក្នុង​ខណ្ឌដង្កោ

ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ មន្ត្រីជំនាញ បានធ្វើការរឹបអូសសាច់សត្វព្រៃចំនួន ១៥គីឡូក្រាម ពីទីតាំងមួយកន្លែង នៅសង្កាត់ដង្កោ រាជធានីភ្នំពេញ។

យោងតាមលោក កោម សីហា ប្រធារដ្ឋបាលព្រៃឈើក្រុងក្រុមស៊ើបអង្កេត បានរកឃើញជនល្មើសលក់សាច់តាមប្រព័ន្ធអនឡាញ។ សាច់នេះ ជាសាច់សត្វក្តាន់ និងជ្រូកព្រៃ ដែលជាប្រភេទសត្វ ត្រូវបានការពារនៅកម្ពុជា។ វាជាទង្វើខុសច្បាប់ក្នុងការបរបាញ់ កាន់កាប់ ដឹកជញ្ជូន និងលក់សត្វព្រៃ។

ការចុះបង្ក្រាបបទល្មើសនេះបង្ហាញថាជនល្មើសមិនអាចលាក់ខ្លួនចេញពី សំណាញ់ច្បាប់បានឡើយ។ លើសពីនេះ ការប៉ះពាល់ជាមួយសត្វព្រៃ គឺផ្តល់ហានិភ័យដល់សុខភាព។ សត្វព្រៃ មានផ្ទុកនូវជំងឺដ៏កាចសាហាវដូចជា SARS, Ebola និងជំងឺរលាកថ្លើមប្រភេទ B ដែលអាចឆ្លងដល់មនុស្ស៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង