×

មនុស្សយន្ត​កម្ចាត់​មេរោគ ជួយ​ប្រយុទ្ធប្រឆាំង​នឹង​ការរីករាលដាល​កូវីដ១៩​នៅ​ក្រុងសៀងហៃ

សៀងហៃ៖ មន្ទីរពេទ្យបណ្តោះអាសន្ន ក្នុងទីក្រុងសៀងហៃរបស់ប្រទេសចិន បានដាក់ឱ្យដំណើរការនូវមនុស្សយន្តឆ្លាតវៃ សម្រាប់ការសម្លាប់មេរោគ ចំពេលមានការកើតឡើងជាថ្មីនៃកូវីដ១៩។

មនុស្សយន្តកម្ចាត់មេរោគដែលធ្វើការ ២៤ម៉ោងក្នុងមួយថ្ងៃ ត្រូវបានគេរំពឹងថា នឹងកាត់បន្ថយហានិភ័យនៃការឆ្លងមេរោគ និងបន្ទុកការងាររបស់បុគ្គលិកពេទ្យ។

ទីក្រុងសៀងហៃរបស់ប្រទេសចិន បានរាយការណ៍ថាមានករណីឆ្លងកូវីដ១៩ ក្នុងស្រុកជាង ១៦០០ ករណី និងប្រហែល ១១.៩៥០ករណី មិនមានរោគសញ្ញា កាលពីថ្ងៃអង្គារ។

គណៈកម្មការសុខាភិបាលក្រុង បាននិយាយកាលពីថ្ងៃពុធថា ទីក្រុងបានកត់ត្រាអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ចំនួន ៤៨នាក់កាលពីថ្ងៃអង្គារ។ ជនចាស់ជាងគេក្នុងចំណោមអ្នកស្លាប់គឺអាយុ ៩៩ឆ្នាំ ហើយអាយុជាមធ្យមរបស់អ្នកស្លាប់ដោយសារជំងឺនេះគឺ ៨០,៨៥ឆ្នាំ។ អ្នក ជំងឺ ទាំង ៤៨ នាក់ មាន ជំងឺប្រចាំកាយ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង