×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

កីឡាករ Man Utd ៣នាក់ អាចនឹង​ចូលរួម​ជាមួយ​ក្រុមរបស់ Jose Mourinho

អ្នកចាត់ការរបស់ក្លិប Roma លោក Jose Mourinho ចង់កំពុងទាក់ទងអតីតកូនក្រុមរបស់លោកចំនួន ៣នាក់ ដែលលោកបានដឹកនាំនៅក្រុម Manchester United ។

សេចក្ដីរាយការណ៍បានឱ្យដឹងថា លោក Jose Mourinho បានត្រៀមខ្លួនជាស្រេចដើម្បីទាក់ទងកីឡាករ ៣នាក់របស់ក្រុមបិសាចក្រហម ក្នុងអំឡុងពេលទីផ្សារដោះដូរកីឡាករនាពេលខាងមុខ រួមមានកីឡាករ Nemanja Matic, Eric Baily និង Diogo Dalot ។

Manchester United នឹងរុះរើក្រុម នៅពេលអ្នកចាត់ការថ្មីរបស់ពួកគេ ពោលគឺលោក Erik ten Hag ចូលទៅដឹកនាំនៅចុងបញ្ចប់នៃរដូវកាលនេះ។ ក្នុងឱកាសនេះ លោក Jose Mourinho ក៏បានស្នើសុំភ្នាក់ងាររបស់គាត់ និងអ្នកតំណាង Roma ដើម្បីព្យាយាមទាក់ទាញកីឡាករទាំង៣នាក់ទៅកាន់ក្របខណ្ឌកំពូលរបស់អ៊ីតាលី។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង