×

ការធ្វើបាប​សត្វចិញ្ចឹម នឹង​អាច​មាន​ទោស​ជាប់ពន្ធនាគារ​លើស​៣ឆ្នាំ នៅហុងកុង

ហុងកុង៖ ទីក្រុងហុងកុង កំពុងស្នើឱ្យមានច្បាប់កាន់តែតឹងរ៉ឹងចំពោះអំពើឃោរឃៅលើសត្វ និងកាតព្វកិច្ចថែទាំចំពោះសត្វ។

លេខាធិការទទួលបន្ទុកអាហារ និងសុខភាព Sophia Chan បាននិយាយកាលពីពេលថ្មីៗនេះថា រដ្ឋបាលហុងកុង នឹងដាក់ចេញនូវផែនការកែសម្រួលច្បាប់ស្តីពីការទប់ស្កាត់អំពើឃោរឃៅចំពោះសត្វ ដើម្បីការពារសុខុមាលភាពសត្វ ដោយដាក់ទោសកាន់តែធ្ងន់ចំពោះបុគ្គលដែលធ្វើអំពើឃោរឃៅចំពោះសត្វ និងមិនថែទាំសត្វចិញ្ចឹមដែលធ្វើឱ្យពួកវាមានការឈឺចាប់ទាំងផ្លូវកាយនិងផ្លូវចិត្ត។

យោងតាមច្បាប់បច្ចុប្បន្ន មានការផ្តន្ទាទោសដាក់ពន្ធនាគាររហូតដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ចំនួន ២០ម៉ឺនដុល្លារហុងកុង (២៥.៤៨៧ ដុល្លារអាមេរិក)។ សភាហុងកុង នឹងអាចទទួលសំណើកែសម្រួលច្បាប់នេះ នៅក្នុងត្រីមាសទីពីរ នៃឆ្នាំ២០២២។

អ្នកស្រឡាញ់សត្វនៅហុងកុង បានអំពាវនាវ ឱ្យមានការពិន័យកាន់តែតឹងរ៉ឹងចំពោះអំពើឃោរឃៅសត្វជាយូរមកហើយ។ ទីក្រុងនេះ មានករណីរំលោភបំពានសត្វជាច្រើនក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដែលនាំឱ្យមានការតវ៉ាជាសាធារណៈ។ ក្នុងឆ្នាំ២០២០ បុរសពីរនាក់ បានបោះសត្វចិញ្ចឹមរាប់សិបក្បាល រួមទាំង សត្វ chinchillas ទន្សាយ និងឆ្មា ចេញតាមបង្អួចអាផាតមិនរបស់ពួកគេ ប៉ុន្តែពួកគេ បានរួចផុតពីការកាត់ទោស ដោយសារអាជ្ញាធរ ថាមិនព័ស្តុតាងគ្រប់គ្រាន់ឡើយ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង