×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Wayne Rooney គឺជា​បេក្ខភាព​សម្រាប់​តំណែង​អ្នកចាត់ការ Burnley

របាយការណ៍ក្នុងស្រុក បានអះអាងថា អ្នកចាត់ការរបស់ក្លិប Derby County លោក Wayne Rooney ត្រូវទាក់ទងឱ្យចូលកាន់តំណែងអ្នកចាត់ការនៅក្លិប Burnley ដែលកំពុងព្យាយាមគេចចេញពីតំបន់កាត់ចោលក្នុងតារាង Premier League ។

បច្ចុប្បន្ន Burnley មិនទាន់តែងតាំងអ្នកចាត់ការថ្មីនៅឡើយទេ បន្ទាប់ពីការបញ្ចប់តំណែងរបស់លោក Sean Dyche ខណៈអ្នកមើលការខុសត្រូវបណ្ដោះអាសន្ន លោក Mike Jackson កំពុងដឹកនាំបានយ៉ាងល្អ ដោយជួយឱ្យ Burnley យកបាន ៧ពិន្ទុពីការប្រកួតចំនួន ៣ ក្នុងលីគ។

Rooney បានចូលរួមជាមួយ Derby ក្នុងនាមជាកីឡាករ និងជាគ្រូបង្វឹកផង កាលពីខែមករា ឆ្នាំ២០២០។ នៅក្នុងខែវិច្ឆិកា ឆ្នាំ២០២០ គាត់បានដឹកនាំក្រុមតែម្នាក់ឯង មុនពេលចូលនិវត្តន៍ពីអាជីពជាកីឡាករ កាលពីខែមករា ឆ្នាំ២០២១ បន្ទាប់ពីត្រូវបានតែងតាំងជាអ្នកចាត់ការអចិន្ត្រៃយ៍។

Derby បានជៀសផុតការកាត់ទៅលីគទី៣ កាលពីរដូវកាលមុន។ ប៉ុន្តែការកាត់ ២១ពិន្ទុ នៅរដូវកាលនេះ បានធ្វើឱ្យ Derby ត្រូវធ្លាក់ចេញពីក្របខណ្ឌ Championship ។

Rooney បាននិយាយថា លោកនឹងព្យាយាមនាំ Derby ត្រឡប់ទៅលីគទីពីរវិញ។ អ្នកជំនួញជនជាតិអាមេរិក Chris Kirchner បានព្យាយាមបញ្ចប់ការកាន់កាប់ Derby ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង