×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Real Betis ចង់ទិញ Hector Bellerin ដែល​ត្រូវ​បានខ្ចីជើងពី Arsenal

បន្ទាប់ពីមិនស្ថិតក្នុងគម្រោងរបស់អ្នកចាត់ការ Mikel Arteta នៅ Arsenal ក្នុងរដូវកាលនេះ Hector Bellerin បានចូលរួមជាមួយ Real Betis ក្នុងកិច្ចសន្យាខ្ចីជើងពេញមួយរដូវកាល។

កីឡាករវ័យ ២៧ឆ្នាំរូបនេះ លេងបានយ៉ាងល្អជាមួយក្រុមនៅក្របខណ្ឌ La Liga និងជាផ្នែកមួយនៃក្រុមដែលបានឈ្នះពានរង្វាន់ Copa del Rey ដោយបានជួយឱ្យកីឡាករ Borja Iglesias ស៊ុតបើកឆាកក្នុងវគ្គផ្តាច់ព្រ័ត្រជាមួយនឹងក្រុម Valencia កាលពីសប្ដាហ៍មុន។

កាលពីដើមខែនេះ ក្លិបនៅអេស្ប៉ាញបានបង្ហាញបំណងប្រាថ្នារបស់ពួកគេ ក្នុងការទិញកីឡាករដែលជាកម្មសិទ្ធិរបស់ក្រុម Arsenal បន្ទាប់ពីចុងបញ្ចប់នៃរដូវកាលនេះ។

ប្រភពនៅអេស្ប៉ាញ បានអះអាងថា Real Betis និង Arsenal បានចូលតុពិភាក្សារួចហើយ ដើម្បីធ្វើឱ្យការផ្ទេរខ្សែការពាររបស់ក្រុមកាំភ្លើងធំជាអចិន្ត្រៃយ៍។

កិច្ចសន្យារបស់ Bellerin នៅកីឡដ្ឋាន Emirates នឹងផុតសុពលភាពនៅឆ្នាំ២០២៣។ ប្រភពដដែលបន្តថា ភាគីនៅក្របខណ្ឌ Premier League បានដាក់តម្លៃ ១០ លានអឺរ៉ូដើម្បីលក់កីឡាករអន្តរជាតិអេស្ប៉ាញ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង