×

តាមដាន​យូរហើយ ត្រៀម​ទស្សនារឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ភាគបញ្ចប់​យប់នេះនៅ?

ភ្នំពេញ៖ ជឿថារឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” ភាគយប់មិញនេះប្រាកដជាធ្វើឱ្យទស្សនិកជនរំភើបជំនួសនាយខេន និងអ្នកគ្រូពេទ្យ វណ្ណារី មិនតិចឡើយ បន្ទាប់ពីនៅថ្ងៃភ្ជាប់ពាក្យ វណ្ណារី បានឃើញកូនកំលោះជាមនុស្សដែលខ្លួនស្រលាញ់បែបនេះ។

គូស្នេហ៍ដែលប្រៀបដូចឆ្មាកណ្តុរ ឈ្លោះគ្នាឥតល្ហែតែក៏មិនអាចរស់ខ្វះគ្នាបាន និងស្ទើរតែត្រូវព្រាត់គ្នាដោយសាររឿងយល់ច្រលំតាំងពីដើមមក។ ប៉ុន្តែពេលនេះអ្វីៗបានប្រសើរឡើងវិញហើយបន្ទាប់ពីគ្រប់យ៉ាងត្រូវបានដោះស្រាយចប់សព្វគ្រប់។

ចង់ដឹងថា ភាគបញ្ចប់យប់នេះនឹងធ្វើឱ្យទស្សនិកជនរំជើបរំជួលអារម្មណ៍យ៉ាងណាបន្ត កុំភ្លេចរង់ចាំទស្សនាទាំងអស់គ្នានូវភាគចុងក្រោយរឿង “មន្តស្នេហ៍អ្នកគ្រូពេទ្យឆ្នាស” នៅលើកញ្ចក់ទូរទស្សន៍ CTN និងផ្សាយផ្ទាល់នៅលើ CBS Digital លើផេក CTN TV Drama វេលាម៉ោង៧យប់តទៅ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង