×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សូដា សូសែន ត្រៀម​ប៉ះអេលីត ផានិត យប់នេះ​ក្រោយ​ផ្តួល​គូប្រកួត​ឱ្យសន្លប់​កាលពីជុំទីមួយ

នៅរាត្រីនេះ សង្វៀន CBS គុនខ្មែរ នឹងវិលត្រឡប់មកវិញ ជាមួយនឹងការប្រកួតរវាងក្រុមខ្លាធំ ពាយ័ព្យ ដែលដឹកនាំដោយលោកគ្រូ ពេជ្រ អារុណ ប៉ះក្រុមឥន្ទ្រីអាគ្នេយ៍ ដែលដឹកនាំដោយលោកគ្រូ ជ័យ ស៊ីណេត ដែលមានផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ CTN និងហ្វេសប៊ុកផេក “ស៊ីប៊ីអេស គុនខ្មែរ – CBS KunKhmer” ថ្ងៃសុក្រ ទី២៩ ខែមេសានេះ ចាប់ពីម៉ោង៧យប់ដល់៩យប់។

ទ័ពរបស់ក្រុម ខ្លាធំពាយ័ព្យ រួមមានកីឡាករ អេលីត ផានិត (៥៤គ.ក្រ) និង ស៊ឺន ថៃសាន់ (៥៧គ.ក្រ)។ ចំណែក ក្រុមឥន្ទ្រីអាគ្នេយ៍ តំណាងដោយកីឡាករ សូដា សូសែន (៥៤គ.ក្រ) និង គឿម សុវណ្ណង៉ា (៥៧គ.ក្រ)។

សូដា សូសែន បានត្រឡប់មកពីផ្តួលគូប្រកួតរបស់ខ្លួនឱ្យសន្លប់ក្នុងទឹក២ កាលពីប្រកួតជុំទីមួយ ដោយធ្វើឱ្យកីឡាករ ផល ស៊ីឡុង មកពីក្រុមខ្យាដំរីឧត្តរ ត្រូវបានអាប៊ីតបញ្ឈប់ការប្រកួត។ នៅយប់នេះ គូប្រកួតរបស់គេ គឺ អេលីត ផានិត ដែលត្រូវការជ័យជម្នះជាចាំបាច់បន្ទាប់ពីបរាជ័យកាលពីជុំទីមួយទល់នឹង ម៉ន វណ្ណី របស់ក្រុមកញ្ជ្រោងបូព៌ា ដើម្បីស្វែងរក៣ពិន្ទុសម្រាប់ខ្លួនឯង។

ក្នុងប្រភេទទម្ងន់មួយទៀត ស៊ឺន ថៃសាន់ និង គឿម សុវណ្ណង៉ា សុទ្ធតែទទួលបាន ១ពិន្ទុដូចគ្នា កាលពីជុំទីមួយ ដូច្នេះការប្រកួតយប់នេះ រវាងអ្នកទាំងពីរ អាចមានម្នាក់ត្រូវធ្លាក់ត្រឹមវគ្គសន្សំពិន្ទុនេះ។

ចង់ដឹងកាន់តែច្បាស់ថាតើកីឡាកររូបណាខ្លះ នឹងស្វែងរកបាន ៣ពិន្ទុ កុំភ្លេចរង់ចាំទស្សនាសង្វៀនប្រកួត CBS គុនខ្មែរទាំងអស់គ្នា ដោយប្រិយមិត្តក៏អាចចូលរួមទស្សនាផ្ទាល់បានផងដែរ នៅស្ថានីយទូរទស្សន៍ CTN ៕

(ទស្សនាវីដេអូ)

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង