×

សម្រស់ ហ្វាន ពីងពីង ក្នុងកម្មវិធី Cannes ឆ្នាំ២០១៥ ស្រស់ស្អាត​ខ្លាំង​ប្រៀប​ដូច​ព្រះនាង​ក្នុង​រឿងនិទាន

ចិន៖ រំឭកទៅរូបភាពកាលពីឆ្នាំ២០១៥ កន្លងទៅ តារាសម្តែងស្រីលំដាប់ជួរមុខ ហ្វាន ពីងពីង បានធ្វើឱ្យមនុស្សជាច្រើនងាកមើលនាងគ្រប់ៗគ្នា បន្ទាប់ពីលេចវត្តមានលើកម្រាលព្រំក្រហមក្នុងកម្មវិធី Cannes ២០១៥។

ជាមួយរ៉ូបពណ៌សវែងអន្លាយអូសដី ថែមទាំងមានផ្កាចម្រុះពណ៌តោងជាប់ជាជួរផងនោះបានធ្វើឱ្យ ហ្វាន ពីងពីង មានភាពលេចធ្លោប្រៀបដូចព្រះនាងក្នុងរឿងនិទានអ៊ីចឹង។ ជាមួយគ្នានេះដែរ នាងថែមទាំងលេងម៉ូតសក់ក្រង ទម្លាក់សក់សេះ និងសៀតផ្កាជុំវិញពីលើម៉ូតសក់ដើម្បីបង្កើនសម្រស់ឱ្យរឹតតែ ទាក់ទាញខ្លាំងឡើងមួយកម្រិតទៀតធ្វើឱ្យម្នាក់ៗសម្លឹងមើលមិនដាក់ភ្នែកឡើយ។

គួររំឭកដែរថា បច្ចុប្បន្នប្រជាប្រិយភាពរបស់ ហ្វាន ពីងពីង មិនទាន់អាចស្រោចស្រង់បានវិញនៅឡើយទេ បន្ទាប់ពីផ្ទុះរឿងអាស្រូវគេចពន្ធកាលពីឆ្នាំ២០១៨ កន្លងមក។ ទោះជាយ៉ាងណា នាងកំពុងចាប់ផ្តើមសាងគេឈ្មោះនៅឯបរទេសវិញ ដោយតារាស្រីរូបនេះ បានហោះទៅកាន់ប្រទេសកូរ៉េខាងត្បូង ដើម្បីថតខ្សែភាពយន្តនៅទីនោះ បន្ទាប់ពីទីផ្សារនៅប្រទេសចិនសម្រាប់នាង ស្ងប់ស្ងាត់មិនមានសកម្មភាពអ្វីទាំងអស់៕

   

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង