អាមេរិក៖ កម្មវិធី The Ellen Show តែងធ្វើឱ្យមនុស្សជាច្រើនសើចសប្បាយដែល Ellen DeGeneres ជាអ្នកបង្កើតកម្មវិធីនេះដោយផ្ទាល់បាននិយាយថា គាត់ជាមនុស្សដែលចូលចិត្តធ្វើឱ្យគេឯងសើចសប្បាយ ដូចនេះកម្មវិធីនេះគឺគាត់បានដាក់ចិត្តបង្កើតវាឡើងតាំងពីពិភពលោកមិនទាន់មានទូរសព្ទទំនើបប្រើ បណ្តាញសង្គមក៏មិនទាន់មាន និងអ្នកស្រលាញ់ភេទដូចគ្នាក៏មិនស្របច្បាប់ដែរ។
Ellen បានបន្ថែមថា រយៈពេលដែលបានបង្កើតកម្មវិធីនេះឡើងតាំងពីឆ្នាំ២០០៣មក រូបគាត់ដឹងថា គាត់ពិតជាបានជួយមនុស្សបានយ៉ាងច្រើន និងបានក្លាយជាបុគ្គលដែលមានឥទ្ធិពលម្នាក់ផងដែរ។ ប៉ុន្តែពេលនេះ ពេលវេលាតម្រូវឱ្យកម្មវិធីដែលបានបង្កើតមកជាច្រើនឆ្នាំត្រូវបិទជារៀងរហូតចាប់ពីឆ្នាំ២០២២ ចាប់ពីខែ ឧសភា តទៅ។
អនុស្សាវរីយ៍ជាច្រើនបានធ្វើឱ្យ Ellen ស្រណោះជាខ្លាំង និងបានបញ្ចេញអារម្មណ៍របស់ខ្លួនដោយក្តីអាល័យទៀតផង។ គួរបញ្ជាក់ដែរថា បើតាមការចុះផ្សាយព័ត៌មានកន្លងមកបានឱ្យដឹងថា កម្មវិធីទាំងមូលត្រូវបិទទៅទាំងស្រុងដោយសាររបៀបគ្រប់គ្រងកូនចៅរបស់ Ellen ពិតជាយ៉ាប់យឺនខ្លាំងរហូតបរិយាកាសការងារប្រែក្លាយជាកន្លែងដែលមានសម្ពាធខ្លាំងបំផុត៕
(ទស្សនាវីដេអូ)