ហ្សឺណែវ៖ អង្គការសហប្រជាជាតិ (UN) បានចេញសេចក្ដីថ្លែងការណ៍ នៅថ្ងៃសុក្រ ទី២៩ ខែមេសានេះ ថា មនុស្សជាង ៣ពាន់នាក់បានស្លាប់ ឬបាត់ខ្លួន ខណៈពេលដែលពួកគេ ព្យាយាមឆ្លងសមុទ្រមេឌីទែរ៉ាណេ និងអាត្លង់ទិចទៅកាន់ទ្វីបអឺរ៉ុប កាលពីឆ្នាំ២០២១ ដែលជាចំនួនកើនឡើងទ្វេដងធៀបនឹងឆ្នាំមុនមួយ។
អ្នកនាំពាក្យទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ Shabia Mantoo បានប្រាប់អ្នកយកព័ត៌មានថា៖ “ក្នុងឆ្នាំ២០២១ មនុស្ស ១៩២៤នាក់នៃចំនួនសរុប នាក់ត្រូវបានគេរាយការណ៍ថាបានស្លាប់ ឬបាត់ខ្លួន នៅភាគកណ្តាល និងខាងលិច លើសមុទ្រមេឌីទែរ៉ាណេ ខណៈដែលមនុស្ស ១១៥៣នាក់ទៀតបានស្លាប់ នៅភាគពាយ័ព្យទ្វីបអាហ្វ្រិក ទៅកាន់កោះ Canary”។
លោកស្រី បានបន្ថែមថា៖ “ចំនួនអ្នកស្លាប់ដែលត្រូវបានរាយការណ៍នៅឆ្នាំ២០២០ គឺ ១៥៤៤នាក់”៕