ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ៥ នាក់ ក្នុងនោះ ឆ្លងសហគមន៍ ៥ នាក់ និងនាំចូលពីបរទេស ០ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៣ នាក់ និងគ្មានស្លាប់។
សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦.២៥១ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣.០៧៣ នាក់ និង ស្លាប់ ៣.០៥៦ នាក់៕