ភ្នំពេញ៖ ការបែកបាក់គ្នារវាងបុរសសម្តីផ្អែម ជនិន្ទ្រ អរុណរស្មី លើកមុនបានធ្វើឱ្យលោកឈឺចាប់រហូតកោរសក់ខ្លួនឯងទៀតផង។ យ៉ាងណាមិញ ពេលវេលាបានកន្លងផុតទៅអស់ជាច្រើនខែ បានធ្វើឱ្យបុរសសម្តីផ្អែមរូបនេះជួបអ្នកស្អំបេះដូងជានារីវ័យក្មេងដ៏ស្រស់ស្អាតម្នាក់ដែលលោកបានបង្ហាញមុខជាសាធារណៈកាលពីពេលថ្មីៗនេះដោយមានអ្នកខ្លះចូលរួមអបអរសាទរ និងខ្លះទៀតក៏នាំគ្នាសើចចំអកផងដែរ។
បន្ទាប់ពីទទួលបានមតិសើចចំអកពីបុគ្គលមួយចំនួន បានធ្វើឱ្យ ជនិន្ទ្រ អរុណរស្មី នៅមិនសុខរហូតចែករំលែកពាក្យក្នុងចិត្តបែបនេះថា “ហេតុអ្វីគ្រប់គ្នាចំអកនៅពេលដែលខ្ញុំមានស្នេហា មានគិតដល់អនាគតភរិយាខ្ញុំទេ វាជាការលេងសើចរបស់អ្នក តែវានឹងធ្វើឱ្យនារីម្នាក់ស្រពោនចិត្ត បើអារម្មណ៍នេះកើតចំពោះអ្នកសួរថាអ្នករីករាយទេ”។
គួរបញ្ជាក់ផងដែរថា កន្លងមក ជនិន្ទ្រ អរុណរស្មី ធ្លាប់បានធ្វើឱ្យមនុស្សជាច្រើនសើចសប្បាយដោយសារភាសានិយាយស្តីសុភាពមួយៗប្លែកពីគេ ប៉ុន្តែជាក់ស្តែងបុរសដែលធ្លាប់ធ្វើឱ្យគេឯងសើចនេះក៏ធ្លាប់ខូចចិត្តនឹងស្នេហាខ្លាំងមិនស្ទើរដែរ រីឯស្នេហាលើកនេះក៏មានអ្នកគាំទ្រមួយចំនួននាំគ្នាជូនពរដោយសង្ឃឹមថា នឹងឃើញពិធីមង្គលរបស់លោកកើតឡើងឆាប់ៗនេះផងដែរ៕