×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

អ្នកចាត់ការ​បណ្ដោះអាសន្ន Man Utd ទទួល​ការងារ​ជាអ្នកចាត់ការ​ក្រុមជម្រើស​ជាតិ​អូទ្រីស

លោក Ralf Rangnick នឹង ក្លាយ ជា អ្នក ចាត់ ការ ទូទៅ របស់ ក្រុមជម្រើសជាតិអូទ្រីស នៅ ពេល លោក ចុះ ចេញ ពី តំណែង អ្នកចាត់ការ ក្រុម Manchester United នៅ ចុង រដូវ កាល នេះ។

សារព័ត៌មាន Sportsmail បានរាយការណ៍ថា លោក Rangnick បានចុះហត្ថលេខាលើកិច្ចសន្យារយៈពេលពីរឆ្នាំរហូតដល់ Euro 2024 បន្ទាប់ពីគាត់ត្រូវបានជ្រើសរើសឱ្យជំនួសតំណែងលោក Franco Foda ។

Rangnick បាន និយាយ ថា ៖ “វា ជា កិត្តិយស ដែល បាន ទទួល តួនាទី នេះ ។ ខ្ញុំពិតជារំភើបជាខ្លាំងក្នុងការប្រជែងជើងឯកអឺរ៉ុបនៅប្រទេសអាល្លឺម៉ង់ជាមួយនឹងក្រុមវ័យក្មេងដែលស្រេកឃ្លានភាពជោគជ័យ”។

Rangnick នឹង នៅតែ បន្ត តួនាទី ជាទីប្រឹក្សា រយៈពេល ពីរ ឆ្នាំ នៅ Old Trafford ។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់នៅសល់ការប្រកួតចំនួន ៣ទៀតមុនពេលប្រគល់ទៅឱ្យលោក Erik ten Hag ដែលនឹងចូលមកដឹកនាំក្រុមបិសាចក្រហម។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង