×

«ការត្រៀមខ្លួនក្នុងការអនុម័តការថែទាំសុខភាពតាមប្រព័ន្ធឌីជីថលនៅកម្ពុជា»

ប្រជាជនកម្ពុជា បានចាប់ផ្តើម និងទទួលយកការប្រើប្រាស់ប្រព័ន្ធឌីជីថលយ៉ាងឆាប់រហ័ស ជាពិសេសអំឡុងពេលមានវិបត្តិកូវីដ១៩នេះ។ មនុស្សជាច្រើន បានផ្លាស់ប្តូរទម្លាប់ និងចេះប្រើឌីជីថលក្នុងសកម្មភាពរស់នៅ ប្រចាំថ្ងៃដូចជា កម្មង់អាហារ-សម្ភារប្រើប្រាស់ ឬហៅតាក់ស៊ីជាដើម។ ចំណែកឯក្នុងវិស័យសុខភាពវិញ តើប្រជាជនកម្ពុជាយើងបាន ត្រៀមខ្លួនរួចរាល់ហើយ ឬនៅក្នុងការប្រើប្រព័ន្ធឌីជីថលដើម្បីថែទាំសុខភាព ឬ ហៅថា «Digital Healthcare»។ តើអ្វីជា ការថែទាំសុខភាពតាមប្រព័ន្ធឌីជីថល ឬ Digital Healthcare?

សូមទស្សនាវីដេអូខាងក្រោមនេះ៖

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមតាមដានទស្សនា និងផ្ញើសំណួរមកកាន់សិក្ខាសាលាអនឡាញ កម្ពុជាឈានមុខ
ក្រោមប្រធានបទ «ការត្រៀមខ្លួនក្នុងការអនុម័តការថែទាំសុខភាពតាមប្រព័ន្ធឌីជីថលនៅកម្ពុជា» នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២
វេលាម៉ោង ០៩:០០ ព្រឹក ដល់ ១១:០០ ព្រឹក ដែលមានអញ្ជើញចូលរួមពីវាគ្មិនជំនាញៗ មកពី ស្ថាប័នសំខាន់ៗដូចនេះ៖

១. ឯកឧត្តម ហុក គឹមចេង អគ្គនាយកបច្ចេកទេសសុខាភិបាល នៃក្រសួងសុខាភិបាល
២. លោកស្រី ប៉ុង លីមសាន ស្ថាបនិក និងជានាយកប្រតិបត្តិកម្មវិធីពេទ្យយើង នៃក្រុមហ៊ុន ហ្វឺស វីម៉ិន ថេក អេស៊ា (First
Womentech Asia)
៣. លោក កាំង តាំង នាយក បទពិសោធន៍បុគ្គលិក នៃក្រុមហ៊ុន Ezecom

លោកអ្នកអាចទស្សនាការផ្សាយផ្ទាល់នៃសិក្ខាសាលាអនឡាញនេះបានដោយសេរី នៅលើគេហទំព័រហ្វេសបុក ចំនួន ៧ គឺ៖ Ezecom, CTN, CNC, MyTV, Royal Group of Companies, Business Cambodia,
និង ពេទ្យយើង-Peth Yoeung។

សម្រាប់លោកអ្នកដែលចូលរួមទស្សនា និងសួរសំណួរទៅកាន់វាគ្មិនអំឡុងការផ្សាយផ្ទាល់ នឹងត្រូវបានជ្រើសរើសក្នុងការទទួលនូវវត្ថុអនុស្សាវរីយ៍ពី Ezecom មានជាកាដូ ថ្មសាកទូរសព្ទ(Powerbank) និងឆត្រផងដែរ។ ចាំជួបគ្នាថ្ងៃទី០៤ មេសា វេលាម៉ោង ០៩:០០ព្រឹកណា!

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង