×

តារាស្រី​សញ្ជាតិថៃ​ល្បីឈ្មោះ​ទាំង២នេះ​សារភាព​ត្រង់ៗ​ថា តារាប្រុស Gong Yoo នេះហើយ​ជាបុរស​ក្នុងក្តីសុបិន

កម្សាន្ត៖ មិនស្ទាក់ស្ទើរនឹងប្រាប់ត្រង់ៗក្នុងកម្មវិធីកម្សាន្តជាសាធារណៈឡើយ តារាស្រីសញ្ជាតិថៃល្បីឈ្មោះ Lisa Blackpink និង Baifern បានប្រាប់ឱ្យដឹងថា បុរសក្នុងក្តីសុបិនដែលអ្នកទាំង២ប្រាថ្នាចង់បាននោះ គឺមានលក្ខណៈដូចតារាប្រុស Gong Yoo ដែលជាតួឯកប្រុសក្នុងរឿង Train to Busan។

គួររំឭកថា កាលពីឆ្នាំ២០២០កន្លងទៅ Lisa ធ្លាប់សារភាពត្រង់ៗមិនលាក់លៀមថា Goo Yoo គឺជាប្រភេទបុរសដែលនាងចង់បាន។ រីឯកាលពីពេលថ្មីៗនេះដែរ សូម្បីតែតារាសម្តែងស្រីលំដាប់ប្រទេសថៃ Baifern ក៏បានបង្ហាញអារម្មណ៍ខ្លួនដែរថា នាងបាន Crush លើ Gong Yoo ថែមទាំងធ្លាប់បានផ្ញើសារទៅលោកទៀតផង ប៉ុន្តែមិនទទួលបានការឆ្លើយតបមកវិញឡើយ។

ទាល់តែបែបនេះទើបដឹងថា តារាសម្តែង Gong Yoo ពិតជាមានមន្តស្នេហ៍ទាក់ទាញមិនស្ទើរឡើយ ដោយសូម្បីស្រីស្អាតវ័យក្មេងដែលមានឈ្មោះល្បីលំដាប់កំពូល និងមានបុរសជាច្រើនប្រាថ្នាចង់បាន ក៏ធ្លាក់ក្នុងអន្លង់ស្នេហ៍លោកគ្រប់គ្នាផងដែរ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង