×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Everton យកឈ្នះ Chelsea ផ្ដល់​ក្ដីសង្ឃឹម​ក្នុងការចាកចេញ​តំបន់​កាត់ចោល

Everton ដែលស្ថិតក្នុងតំបន់កាត់ចោល បានបានកាត់បន្ថយគម្លាតពីតំបន់សុវត្ថិភាពក្របខណ្ឌ Premier League ជាមួយនឹងជ័យជម្នះដែលមិនអាចកាត់ថ្លៃបានលើ Chelsea នៅកីឡដ្ឋាន Goodison Park ។

មុនការប្រកួតនេះ Everton មានគម្លាត ៥ពិន្ទុតាមពីក្រោយក្រុមលេខ១៧ Leeds United និងក្រុមលេខ១៦ Burnley ។ យ៉ាងណាមិញ Richarlison បានស៊ុតបញ្ចូលទីគ្រាប់ទី ៩របស់គេក្នុងរដូវកាលនេះ សម្រាប់ Everton ដើម្បីផ្ដល់ជ័យជម្នះ ១-០ លើ Chelsea កាលពីយប់មិញ។

ជ័យជម្នះនេះ គឺមានសារសំខាន់ ដោយកាត់បន្ថយគម្លាតពីក្រោយ Leeds និង Burnley ដោយ Everton នៅមាន១ប្រកួតក្នុងដៃ។ ទន្ទឹមនឹងនោះ Chelsea ប្រឈមនឹងការបាត់បង់ចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីក្រុមលេខ៣ Arsenal បានបន្ថយគម្លាតមកត្រឹម ៣ពិន្ទុ ដោយបានយកឈ្នះក្រុម West Ham ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង