×

មនុស្ស ៩នាក់ ត្រូវបាន​ចាប់ខ្លួន ជុំវិញ​ការរលំបាក់​អគារ​នៅចិន

ចិន៖ ប៉ូលីសចិនបាននិយាយថា ពួកគេបានចាប់ខ្លួនមនុស្សចំនួន ៩នាក់ ជុំវិញការដួលរលំអគារមួយនៅភាគអាគ្នេយ៍នៃទីក្រុង Changsha ដែលបណ្ដាលឱ្យមនុស្សជាច្រើននាក់បាត់ខ្លួន។

ប៉ូលីសបាននិយាយថា ម្ចាស់អគារនេះ ត្រូវបានឃាត់ខ្លួន រួមនឹងមនុស្ស ៣នាក់ទៀត ដែលទទួលខុសត្រូវចំពោះការសាងសង់។ មនុស្ស ៥នាក់ផ្សេងទៀតត្រូវបានចោទប្រកាន់ពីបទសរសេររបាយការណ៍សុវត្ថិភាពមិនពិតសម្រាប់អគារដែលបានបាក់រលំ កាលពីថ្ងៃសុក្រ។ មូលហេតុពិតប្រាកដ មិនត្រូវបានអាជ្ញាធរបញ្ជាក់នៅឡើយ ។

អាជ្ញាធរបានបាននិយាយថា មនុស្ស ៦នាក់ត្រូវបានជួយសង្គ្រោះ ប៉ុន្តែមនុស្សរាប់សិបនាក់ទៀត នៅតែជាប់នៅខាងក្នុងគំនរបាក់បែក។ អគារដែលមានកម្ពស់ ៦ជាន់នេះ មានលំនៅឋាន រោងកុន និងសណ្ឋាគារផងដែរ។ មន្ត្រីពន្លត់អគ្គីភ័យក្នុងតំបន់បានប្រាប់ទូរទស្សន៍រដ្ឋថា ការជួយសង្គ្រោះ ជួបការលំបាកដោយសារទីធ្លាតូចចង្អៀត សម្រាប់គ្រឿងចក្រធុនធ្ងន់ចូល។

កាលពីដើមឆ្នាំនេះ យ៉ាងហោចណាស់មនុស្ស ១៦ នាក់បានស្លាប់ បន្ទាប់ពីការផ្ទុះដែលបង្កឡើងដោយការលេចធ្លាយឧស្ម័ន បានធ្វើឱ្យអគារមួយនៅក្នុងទីក្រុង Chongquing បាក់រលំ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង