×

សាំង និងម៉ាស៊ូត បន្តឡើងថ្លៃ ១០០រៀលទៀត នៅ​ដើម​ខែឧសភា​នេះ

ភ្នំពេញ៖ តម្លៃប្រេងឥន្ធនៈសម្រាប់លក់រាយតាមស្ថានីយ ចាប់ពីថ្ងៃទី១ ដល់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ គឺ សាំងធម្មតាត្រូវលក់តម្លៃ ៥២៥០រៀល ក្នុងមួយលីត្រ និងម៉ាស៊ូតលក់ក្នុងតម្លៃ ៥៦០០រៀល ក្នុងមួយលីត្រ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២។

សូមបញ្ជាក់ថា តម្លៃសាំងធម្មតាកាលពីថ្ងៃទី២១ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២២ តម្លៃសាំងធម្មតាត្រូវលក់រាយតាមស្ថានីយគឺ ៥.១៥០រៀល ក្នុងមួយលីត្រ និងតម្លៃប្រេងម៉ាស៊ូត ៥.៥០០រៀល ក្នុងមួយលីត្រ។ បើធៀបនឹងសប្តាហ៍នេះ តម្លៃប្រេងសាំងធម្មតាបានឡើង ១០០ រៀល និងតម្លៃម៉ាស៊ូត ឡើង ១០០ រៀល៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង