×

Premier League៖ ស្ថិតិសំខាន់ៗ​របស់ក្រុម កីឡាករ ចំនួនកាត គ្រាប់បាល់ កំហុស ការសង្រ្គោះបាល់​របស់​អ្នកចាំទី ត្រឹម​សប្តាហ៍ទី៣៥

គិតត្រឹមសប្តាហ៍ទី៣៥ កំពូលកីឡាកររកគ្រាប់បាល់បញ្ចុលទីច្រើនជាងគេទាំង៣ រួមមានកីឡាករ Mo Salah របស់ក្រុម Liverpool (២២គ្រាប់), កីឡាករ Heung-Min Son របស់ Tottenham Hotspur (១៩គ្រាប់) និងកីឡាករ Cristiano Ronaldo របស់ Man Utd (១៧គ្រាប់)។

កំពូលកីឡាករទាំង៣ ដែលបញ្ជូនបាល់ឱ្យមិត្តរួមក្រុមស៊ុតបញ្ចូលទីបានសម្រេច រួមមាន កីឡាករ Mohamed Salah របស់ Liverpool (១៣ដង) Alexander-Arnold របស់ក្រុម Liverpool (១២ដង), និងកីឡាករ Andrew Roberton របស់ Liverpool (១០ដង)។

ក្រុមទាំង៣ ដែលមានគ្រាប់បាល់ស៊ុតបញ្ចូលទីច្រើនជាងគេរួមមាន Liverpool (៨ ៦គ្រាប់) Man City (៨៤គ្រាប់) និង Chelsea (៦៨គ្រាប់)។ ក្រុមទាំង៣ ដែលរបូតគ្រាប់បាល់ច្រើនជាងគេរួមមាន Leeds (៦២គ្រាប់) Norwich (៦១គ្រាប់) និង Watford (៦៩គ្រាប់)។

ក្រុមទាំង៣ ដែលទទួលបានកាតលឿងច្រើនជាងគេរួមមាន Leeds United (៩៥កាត), Newcastle United (៧៦កាត ស្មើនឹង Aston Villa និង Everton), និង Man Utd (៦៩កាត)។ កំពូលកីឡាករអ្នកចាំទីទាំង៣ ដែលសង្រ្គោះបាល់បានល្អជាងគេរួមមានកីឡាករ Illan Maslier របស់ Leeds (១២៧ដង), កីឡាករ David de Gea របស់ Man Utd (១២១ដង) និង Peter Schmeichel របស់ Leicester (១១៧ដង)។

 

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង