ចិន៖ មួយរយៈពេលមុន ប្តីប្រពន្ធដែលជាតារាសម្តែងប្រុសស្រីល្បីឈ្មោះ Nicky Wu និង Liu Shishi បានផ្ទុះពាក្យចចាមអារ៉ាមឡើងថា អ្នកទាំង២បានរត់ឯកសារដើម្បីលែងលះគ្នាដោយស្ងាត់ៗ ដោយរឿងមួយនេះបានបែកធ្លាយពី Vlogger មួយចំនួននៅក្នុងប្រទេសបានចែករំលែកឡើង។ ទោះជាយ៉ាងណាក្រោយរឿងអាស្រូវមួយនេះបានផ្ទុះឡើង Nicky និង Shishi ក៏បានចេញមកបដិសេដ ថែមទាំងប្រមានចាត់ចែងមេធាវីប្តឹងចំពោះបុគ្គលណាដែលចែកចាយព័ត៌មានមិនពិតទាំងនេះទៀតផង។
ចាប់តាំងពីពេលនោះមក ព័ត៌មានទាំងនេះបានស្ងប់ស្ងាត់រហូតមកដល់ពេលថ្មីៗនេះរូបភាពមួយចំនួនរបស់តារាស្រី Shishi បានបង្ហាញឱ្យឃើញថា នាងមានរូបរាងស្គមស្គាំងខុសធម្មតា ហើយរ៉ូបសំយេះស្មាដែល Shishi ស្លៀកបានបង្ហាញឱ្យឃើញឆ្អឹងដងកាំបិតច្បាស់ៗតែម្តង ជាហេតុធ្វើឱ្យអ្នកគាំទ្រមានក្តីព្រួយបារម្ភចំពោះនាងជាខ្លាំង ក្រោយស្ងប់ស្ងាត់អស់មួយរយៈកន្លងមកនេះ។
គួរបញ្ជាក់ដែរថា Nicky Wu និង Liu Shishi បានសម្រេចចិត្តរៀបការជាមួយគ្នាក្នុងឆ្នាំ ២០១៥ និងទទួលបានកូនប្រុសម្នាក់ផងដែរ។ ទន្ទឹមនឹងពាក្យចចាមអារ៉ាមលើកនេះដែរ បានចង្អុលឱ្យដឹងថាមូលហេតុដោយសារ Nicky មានជនទី៣ ជាហេតុធ្វើឱ្យស្នេហារបស់អ្នកទាំង២ លែងអាចបន្តដំណើររួមគ្នាទៀតបាន៕