កូរ៉េខាងត្បូង៖ មេក្រុមរបស់ BTS ដែលគ្រប់គ្នាបានស្គាល់ហើយថា RM ដែលមានភាពឆ្លាតវៃ និងអាចនិយាយភាសាអង់គ្លេសបានយ៉ាងរលូននោះត្រូវបានពិធីករក្នុងកម្មវិធីកម្សាន្តមួយបើកបង្ហាញឱ្យដឹងថា កាលនៅសិក្សា RM មានបំណងប្រាថ្នាចង់ក្លាយជាអ្នកត្រួតពិនិត្យសំឡេងមីក្រូហ្វូនម្នាក់ ព្រោះកាលណោះលោកយល់ថាការងារមួយនេះពិតជាអស្ចារ្យខ្លាំង។
យ៉ាងណាមិញ មកដល់ពេលនេះ តារាប្រុសដែលកំពុងទទួលបានភាពពេញនិយមរូបនេះ បានក្លាយជាតារាចម្រៀងដ៏ជោគជ័យមួយរូប ជាមួយសមាជិកក្រុមដែលប្រជាប្រិយភាពរបស់លោកមិនត្រឹមតែសាយភាយក្នុងប្រទេសប៉ុណ្ណោះទេ តែក្រុម BTS ទាំងមូល ក៏បានជះឥទ្ធិពលជាអន្តរជាតិដែលមានអ្នកគាំទ្រជុំវិញពិភពលោកផងដែរ៕