×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

លោក Rangnick បង្ហើបថា នឹង​មាន​ការរុះរើក្រុម Man Utd ទាំងមូល​លើកលែង​អ្នកចាំទី

Ralf Rangnick មានបង្ហើបថា Manchester United នឹងពង្រឹងនៅគ្រប់ផ្នែក លើកលែងតែអ្នកចាំទី នៅពេលដែលអ្នកចាត់ការថ្មី ចូលមកដឹកនាំនៅចុងបញ្ចប់នៃរដូវកាលនេះ។

Man Utd បានយកឈ្នះ Brentford ៣-០ នៅក្នុងការប្រកួតក្នុងដីជាលើកចុងក្រោយរបស់លោក Rangnic ក្នុងនាមជាអ្នកចាត់ការបណ្តោះអាសន្ន។

Nemanja Matic, Juan Mata, Phil Jones និង Edinson Cavani ទំនងជាបានបង្ហាញខ្លួនលើកចុងក្រោយរបសពួកគេ នៅកីឡដ្ឋាន Old Trafford ចុងក្រោយរបស់ពួកគេ ខណៈដែល Paul Pogba និង Jesse Lingard ក៏ផុតកុងត្រាផងដែរនៅចុងរដូវកាលនេះ។

លោក Rangnick បានប្រាប់ Sky Sports ថា៖ “ក្រៅពីអ្នកចាំទីដែលយើងមានអ្នកចាំទីឆ្នើម៣នាក់ គឺ Tom Heaton, Dean Henderson និង David de Gea នៅក្នុងតំបន់ផ្សេងទៀត នឹងមានកីឡាករចាកចេញពីក្លិប។ ខ្ញុំនឹងមិនផ្តោតលើតំបន់ណាមួយនោះទេ វាគួរតែជាក្រុមទាំងមូល។”

កីឡាករម្នាក់ក្នុងចំណោមកីឡាករទាំងឡាយ ដែលនឹងត្រូវពិភាក្សាជុំវិញអនាគតគឺ Cristiano Ronaldo ដែលបានស៊ុតបញ្ចូលទី ៩គ្រាប់ក្នុងចំណោម ១២គ្រាប់ចុងក្រោយរបស់ Man Utd នៅ Premier League ជាមួយនឹងបាល់ប៉េណាល់ទី១គ្រាប់ ក្នុងជ័យជម្នះ ៣-០ កាលពីយប់មិញ ។

អនាគតរបស់ Ronaldo ស្ថិតក្នុងភាពស្រពិចស្រពិល ដោយសារតែ Man Utd អាចនឹងបាត់បង់កៅអីការប្រកួតពានរង្វាន់ Champions League ប៉ុន្តែកិច្ចសន្យាបច្ចុប្បន្នរបស់គាត់ នៅសល់ដល់ឆ្នាំ២០២៣។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង