×

កម្ពុជា បន្តរកឃើញ​អ្នកឆ្លងថ្មី ប្រភេទ​អូមីក្រុង ៣នាក់ ជាសះស្បើយ ២៨នាក់ និងគ្មាន​ស្លា ប់

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ប្រភេទអូមីក្រុងចំនួន ៣ នាក់ ក្នុងនោះ ឆ្លងសហគមន៍ ៣ នាក់ និងនាំចូលពីបរទេស ០ នាក់ ចំណែកអ្នកជំងឺជាសះស្បើយចំនួន ២៨ នាក់ និងគ្មានស្លាប់។

សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២២ កម្ពុជា បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ១៣៦.២៥៧ នាក់, អ្នកជាសះស្បើយសរុបចំនួន ១៣៣.១៤៤ នាក់ និង ស្លាប់ ៣.០៥៦ នាក់៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង