×

ស្ងប់ស្ងាត់ពី​សិល្បៈ​យ៉ាងយូរ ឌុច សុភា បែរ​សំងំ​កើបលុយ​ពី​ការលក់​ផលិតផល​អនឡាញ​យ៉ាងរំភើយ

ភ្នំពេញ៖ អតីតតារាសម្តែងអ្នកនាង ឌុច សុភា ដែលអ្នកគាំទ្រជាច្រើនបានស្គាល់នាងតាមរយៈការសម្តែងភាពយន្តកន្លងមកកំពុងចាក់រឹសខ្លាំងលើមុខរបរលក់អនឡាញ បន្ទាប់ពីបញ្ចប់អាជីពសិល្បៈអស់រយៈពេលជាយូរឆ្នាំមកនេះ។

អតីតតារាសម្តែងស្រីវ័យ ៣៦ឆ្នាំរូបនេះ ធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំង ខណៈកេរ្តិ៍ឈ្មោះពេលនោះ បានល្បីសុះសាយរហូតធ្វើឱ្យផលិតករជាច្រើនតម្រង់ជួរគ្នាចង់បាននាងសម្តែងក្នុងភាពយន្តរបស់ពួកគេ។ ប៉ុន្តែគួរឱ្យស្តាយ ដែលកំពុងទទួលបានប្រជាប្រិយភាពលើវិថីសិល្បៈយ៉ាងរលូន បែរជាអតីតតារាសម្តែងរូបនេះ ដកខ្លួនចេញទាំងស្រុងដើម្បីសាងជីវិតគ្រួសារ។ ទោះជាយ៉ាងណា មិនទាន់បានប៉ុន្មានផងជីវិតគ្រួសាររបស់អតីតតារាសម្តែងស្រីរូបនេះ បែរជាដើរដល់ផ្លូវបំបែកទៅវិញ។

គួរបញ្ជាក់ដែរថា បើទោះជាបញ្ចប់អាជីពលើវិថីសិល្បៈក៏ពិតមែន ក៏អតីតតារាសម្តែងរូបនេះ នៅតែមានអ្នកគាំទ្រជាច្រើនមិនភ្លេចនាងឡើយ ហើយអ្វីដែលធ្វើឱ្យគ្រប់គ្នាចាប់អារម្មណ៍នោះគឺ បើទោះជាមានវ័យជ្រេបន្តិចមែន ក៏ ឌុច សុភា មើលទៅនៅតែក្មេងជាងវ័យ និងស្រស់ស្អាតគ្មានប្រែប្រួលឡើយ៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង