×
ព័ត៌មានថ្មី
  1. ត្រលប់ទៅរដូវកាលទី៣ ការប្រកួតដែលគ្រឿងផ្សំពណ៌ខ្មៅក្នុងផ្ទះបាយ MasterChef Cambodia (មានវីឌីអូ)
  2. ឱកាសដ៏កម្រ! កម្មវិធី កម្លាំងគោជល់ ដែលទទួលការឧបត្ថម្ភផ្ដាច់មុខដោយ Red Bull នឹងឆ្ពោះទៅកាន់ទីតាំងទីពីរនាចុងសប្ដាហ៍នេះ ទទួលពាក្យនៅសួនមាត់ទន្លេ ក្រុងកំពង់ចាម
  3. ក្រុមបាល់ទាត់ Angkor United លើកពានក្នុងកម្មវិធីប្រកួតដ៏ធំរបស់ Ian Thompson Memorial Tournament ដោយបានបង្ហាញអំពីមនោសញ្ចេតនាបាល់ទាត់ និងភាពជាដៃគូ
  4. លោក ឃួន សំអន សម្រេចក្ដីស្រមៃដ៏អស្ចារ្យ សង់ផ្ទះថ្មី បំពេញបំណងក្រោយក្លាយជាម្ចាស់ជ័យលាភី MasterChef
  5. «សមរភូមិសំណើច» សប្ដាហ៍នេះ ជួបជាមួយការតេស្តសមត្ថភាពពិតៗរបស់ក្រុមផ្ការីកគ្រប់រដូវ ក្នុងការប្រកួតមិត្តភាពជាលើកដំបូង!

មន្ទីរ​ធនធាន​ទឹក​ខេត្តព្រះវិហារ ប្រាប់​ឱ្យ​ប្រុងប្រយ័ត្ន​ពី​ទឹកជំនន់ ក្រោយ​មាន​ការជន់លិច​នៅ​តំបន់មួយ

ព្រះវិហារ៖ ដោយមានភ្លៀងធ្លាក់ខ្លាំងរយៈពេលប៉ុន្មានថ្ងៃនេះ ធ្វើឱ្យកម្ពស់ទឹកភ្លៀងឡើងដល់ ១១២ មីល្លីម៉ែត្រ បណ្តាលឱ្យមានការជនលិចផ្លូវថ្នល់ និងផ្ទះសម្បែងមួយចំនួន នៅភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ តែមិនបណ្ដាលមានគ្រោះមហន្តរាយអី្វនោះឡើយ។

លោក ចាប កុយ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម បានជូនដំណឹងនៅថ្ងៃទី២ ខែឧសភា ថា ជំនន់ទឹកភ្លៀងឡើងដល់កម្ពស់ ១១២ មម ដោយប្រកាសឱ្យប្រជាពលរដ្ឋ មានការប្រុងប្រយ័ត្ន ជាប្រចាំ ព្រោះទឹកភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់ ហើយកម្ពស់ទឹកនឹងកើនឡើង ជាពិសេសក្មេងតូចៗ ងាយនឹងរងគ្រោះថ្នាក់ណាស់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង