កម្សាន្ត៖ ម្សិលមិញនេះ Jennie បានផុសវីដេអូ Vlog របស់នាងនៅយូធូប និងរូបភាពមួយចំនួននៅលើគណនី IG នៃដំណើរកម្សាន្តបន្ទាប់ពីនាងបានបញ្ចប់ការងារក្នុងកម្មវិធី Fashion Show នៅកោះហាវ៉ៃសហរដ្ឋអាមេរិកកាលពីខែមីនា កន្លងទៅ។
រូបភាពស្អាតៗរបស់ Jennie ដែលទើបចែករំលែកនៅលើគណនី IG របស់នាង ម្នាក់ៗមិនមានពាក្យអ្វីក្រៅពីសរសើរពីសម្រស់ និងដងខ្លួនដ៏សិចស៊ីរបស់នាងឡើយ ដោយប្រៀបបីដូចជាកំពុងប្រជែងជាមួយនឹងសម្រស់ធម្មជាតិអ៊ីចឹង។
យ៉ាងណាក៏ដោយ រូបភាពដ៏ស្រស់ស្អាតទាំងនោះមិនមាននរណាដឹងឡើយថា ទម្រាំតែបានមួយប៉ុស្ថិ៍ៗ Jennie បានលះបង់លូនចុះទៅក្នុងរូងដែលមានទឹកថ្លាឈ្វង់ដើម្បីថតរូបទម្រាំបានមួយៗពិតជាមិនមែនជារឿងងាយឡើយ។ ចង់ដឹងថា នៅក្រោយរូបភាពដ៏ស្រស់ស្អាតរបស់ Jennie នាងត្រូវលះបង់បែបណាខ្លះ តោះទៅទស្សនាវីដេអូទាំងអស់គ្នា៕