×

ឪពុក​ចែកឋាន​ទៅ១ឆ្នាំហើយ តែ​សម្រាប់​អារម្មណ៍​តារាសម្តែង គៀត សុវណ្ណាឡាង ហាក់​នៅថ្មីៗ​ពិបាក​ធ្វើចិត្ត

ភ្នំពេញ៖ គិតមកទល់ពេលនេះ ឪពុករបស់តារាសម្តែងស្រី គៀត សុវណ្ណាឡាង បានចែកឋានទៅអស់រយៈពេល១ឆ្នាំហើយ ប៉ុន្តែបើទោះជាយ៉ាងណាតារាស្រីរូបនេះ នៅតែនឹករឭកឪពុកជាទីស្រលាញ់របស់នាងគ្រប់ពេល។ យ៉ាងណាមិញ នៅថ្ងៃគម្រប់ខួបមួយឆ្នាំនៃការបាត់បង់អ្នកមានគុណនេះ សុវណ្ណាឡាង បានចែករំលែកពាក្យពេចន៍រំជួលអារម្មណ៍បែបនេះថា៖

“បុណ្យដែលកូនទាំងអស់គ្នាបានសាង កូនៗសូមឧទ្ទិសដល់ប៉ាទាំងអស់ កូនសូមជួបជាមួយប៉ាជាតិក្រោយ និងគ្រប់ៗជាតិ កូននឹកប៉ាណាស់”។ គួរបញ្ជាក់ដែរថា ដោយសារតែស្រលាញ់ឪពុកខ្លាំង ទើបការបាត់បង់ឪពុកកាលពីដើមខែឧសភា ឆ្នាំ២០២១ កន្លងទៅធ្វើឱ្យ គៀត សុវណ្ណាឡាង ស្ទើរតែមិនអាចទទួលយកបានឡើយ ដោយនាងតែងតែទន្ទេញពាក្យ នឹកប៉ាៗមិនដាច់ពីមាត់។

បើទោះជាពេលនេះលែងមានឪពុកហៅដូចពីមុនក៏ដោយ យ៉ាងណាក៏នាងនៅមានម្តាយ និងប្អូនប្រុស២នាក់ទៀតនៅក្បែរមិនធ្វើឱ្យនាងមានអារម្មណ៍ថាឯកាខ្លាំងពេកនោះទេ ម៉្យាងទៀត នាងក៏មានការងារជាច្រើនត្រូវធ្វើដែលនេះក៏អាចជួយបន្លប់អារម្មណ៍នឹករលឹកឪពុកបានខ្លះផងដែរ៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង