×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

Man City ចង់​ចុះហត្ថលេខា​លើ​កីឡាករ Rafael Leao របស់ក្លិប AC Milan

ស្របពេលដែល Riyad Mahrez និង Raheem Sterling នឹងផុតកុងត្រានៅឆ្នាំ២០២៣ Manchester City កំពុងតែសម្លឹងរកមើលខ្សែបម្រើស្លាបថ្មីម្នាក់។

Bukayo Saka របស់ Arsenal, Christopher Nkunku របស់ RB Leipzig និង Jarrod Bowen របស់ West Ham ត្រូវបានគេប៉ាន់ស្មានថា នឹងអាចផ្លាស់ទៅកីឡដ្ឋាន Etihad នៅមុនរដូវកាលក្រោយ។

យោងតាមរបាយការណ៍ពីប្រទេសអ៊ីតាលី ក្លិប Manchester City ចង់ចុះហត្ថលេខាលើ Rafael Leao របស់ក្រុម AC Milan ខណៈពួកគេ មានគម្រោងបញ្ចុះបញ្ចូលក្លិបយក្សអ៊ីតាលី ឱ្យឈានដល់កិច្ចព្រមព្រៀងមួយ។ កុងត្រារបស់ Rafael Leao នៅ AC Milan នឹងផុតសុពលភាពនៅក្នុងខែមិថុនា ឆ្នាំ២០២៤។

លោក Jorge Mendes ភ្នាក់ងាររបស់ Rafael Leao ត្រូវបានរាយការណ៍ថា បានជូនដំណឹងពីចំណាប់អារម្មណ៍របស់ Man City លើអតិថិជនរបស់ខ្លួន ទៅកាន់ប្រធានក្លិប AC Milan, Paolo Maldini និង Frederic Massara ។ លោក Pep Guardiola ពេញចិត្តនឹងកីឡាករមានដែលអាចលេងបានច្រើនតំបន់រូបនេះ។

សេចក្ដីរាយការណ៍បន្តថា AC Milan ក៏មានបំណងផ្ដល់កិច្ចសន្យាថ្មីដល់កីឡាករវ័យ ២២ឆ្នាំរូបនេះ ដែលធ្វើឱ្យគេទទួលបានប្រាក់ឈ្នួលប្រចាំឆ្នាំរហូតដល់ ៤,៥ លានអឺរ៉ូ។

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង