×
ព័ត៌មានថ្មី
  1. ភាគទី៤ នៃរឿង «ខែលសុភមង្គល» ក្រោមចំណងជើង «អំណោយថ្ងៃមង្គល» បង្ហាញពីអំណោយដ៏មានតម្លៃបំផុត គឺក្តីស្រឡាញ់ដ៏ធំធេងក្នុងការរៀបចំផែនការហិរញ្ញវត្ថុ និងការការពារអនាគតមនុស្សជាទីស្រឡាញ់របស់យើង។
  2. Coming Soon | ភាគទី៤ រឿង “ខែលសុភមង្គល” ក្រោមចំណងជើង “អំណោយថ្ងៃមង្គល” (The Wedding Gift)
  3. ជោគជ័យបន្តទៀត! រឿង “ខែលសុភមង្គល” ភាគទី ៣ ក្រោមចំណងជើង “វិក្កយបត្រ” បង្ហាញពីគំរូនៃភាពកតញ្ញូរបស់កូន និងសារៈសំខាន់នៃការរៀបចំផែនការហិរញ្ញវត្ថុដើម្បីការពារមនុស្សជាទីស្រឡាញ់ដោយមិនគិតពីអាយុក្មេង ឬមានមុខរបរការងារអ្វីនោះទេ។
  4. Coming Soon | ភាគទី៣ រឿង «ខែលសុភមង្គល»
  5. CBS Boxing ប្រកាសផ្លាស់ប្តូរទីតាំងប្រកួតថ្មី

សូមកោតសរសើរ! ក្រុមហ៊ុន Cambodia Airway បានផ្ដល់​យន្តហោះ​ពិសេស ដឹកជញ្ជូន​ប្រតិភូ​កីឡា​កម្ពុជា ទៅកាន់​ទីក្រុងហាណូយ ដោយ​ឥតគិតថ្លៃ

ភ្នំពេញ៖ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានប្រកាសឱ្យដឹងថា ក្រុមហ៊ុន Cambodia Airway បានផ្ដល់យន្តហោះពិសេសដឹកជញ្ជូនប្រតិភូកីឡាទាំងទៅទាំងមក ដោយឥតគិតថ្លៃ។ ការផ្តល់ជូននេះ គឺក្រោយទទួលបានការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងជាពិសេសពីសម្តេចតេជោនាយករដ្ឋមន្ត្រី ដល់ការធ្វើដំណើររបស់ប្រតិភូកីឡាកម្ពុជា ចូលរួមការប្រកួតកីឡា SEA Games នៅទីក្រុងហាណូយ ប្រទេសវៀតណាម និងតាមការសម្របសម្រួលពីរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល។

បើតាមគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានឱ្យដឹងថា SEA Games លើកនេះនៅវៀតណាម ដោយហេតុផលនៃការទប់ស្កាត់ និងកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ដែល មិនទាន់ផុតរលត់នៅឡើយ គណៈកម្មាធិការជាតិ ក៏ដូចក្រសួងអប់រំ យុវជន និងកីឡា បានជួបការលំបាកក្នុងការរៀបចំធ្វើដំណើរ ដោយសារក្នុងព្រឹត្តិការណ៍លើកនេះ ម្ចាស់ផ្ទះបានកំណត់ពេលវេលាសម្រាប់ការទៅដល់ខុសៗគ្ន តាមប្រភេទកីឡាដោយត្រូវទៅដល់មុនពីរថ្ងៃ និងត្រឡប់មកវិញមួយថ្ងៃក្រោយចប់ប្រកួត ដែលពិបាករកកៅអីឱ្យគ្រប់តាម ជើងហោះហើរនីមួយៗ និងពិបាកក្នុងការឈប់សំចតច្រើនតាមផ្លូវជាដើម ដែលធ្វើអោយកីឡាករយើងចុះខ្សោយកម្លាំង ថាមពលមួយចំនួន ។ ប៉ុន្តែពេលនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្តល់នូវការយកចិត្តទុកដាក់ខ្ពស់ ដោះស្រាយការលំបាកខាងលើនេះ ដោយរៀបចំការធ្វើដំណើរតាមយន្តហោះពិសេស “Charter Flight” តែម្តង ហើយការធ្វើដំណើរ ចេញចូលព្រលានយន្តហោះអន្តរជាតិភ្នំពេញ គឺប្រើប្រាស់ច្រក VIP ទាំងអស់។

ក្នុងនាមប្រធានប្រតិភូ និងកីឡាករ កីឡាការិនី គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា មានក្តីរំភើបសប្បាយរីករាយ និងកក់ក្តៅជាទីបំផុតដែលបានទទួលការធ្វើដំណើរប្រកបដោយផាសុខភាព រក្សាបានសុខភាពផ្លូវកាយ និងចិត្ត ឆ្ពោះទៅការប្រកួតប្រជែងប្រកបដោយប្រសិទ្ធភាព គុណផលកីឡា ដើម្បីដណ្ដើមជ័យលាភីមេដាយជូនជាតិឱ្យបានច្រើនជាងលើកមុនៗ ។

សូមបញ្ជាក់ថា ប្រតិភូកីឡា ក្រុមរដ្ឋបាល ក្រុមសារព័ត៌មាន ក្រុមកីឡាបាល់ទាត់បុរស-នារី កីឡាប្រដាល់ kick boxing កីឡាប្រដាល់គុនខ្មែរ និងកីឡាទូកកានូវរ៉ូអ៊ីង នឹងចេញដំណើរ ទៅមុនគេ នាថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២ ហើយក្រុមផ្សេងៗទៀតនឹងចេញដំណើរជាបន្តបន្ទាប់៕

 

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង