×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

អំពូលភ្លើង​វៃឆ្លាត ២៥០អំពូល នឹង​បំពាក់​ចាប់ពីរង្វង់មូល​សេះស ដល់​មុខ​មន្ទីរទេសចរណ៍​ខេត្តកែប

កែប៖ អំពូលអគ្គិសនីវៃឆ្លាត (Smart Lamp) ដែលផលិតនៅក្នុងប្រទេសកម្ពុជាក្រោមការវិនិយោគ និងប្រើប្រាស់បច្ចេកទេសរបស់ក្រុមហ៊ុនមកពីជប៉ុន ចំនួន ២៥០អំពូល នឹងត្រូវបំពាក់តាមដងវិថីលេខ ៣៣A ចាប់ពីរង្វង់មូលសេះស ដល់ខាងមុខមន្ទីរទេសចរណ៍។

ការបំពាក់អំពូលវៃឆ្លាតជាជំហ៊ានទី១នេះ គ្រោងចំណាយពេល ៣ខែ។ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប បញ្ជាក់ថា គម្រោងដែលជាសមិទ្ធផលថ្មីនេះ ក្នុងគោលបំណងអភិវឌ្ឍន៍មូលដ្ឋានដើម្បីជំរុញកំណើនទេសចរណ៍ឱ្យមកលេងកម្សាន្តនៅខេត្តកែបច្រើនបន្ថែមទៀត ដើម្បីបន្ថយការលំបាក និងលើកកម្ពស់កម្រិតជីវភាពរបស់បងប្អូនប្រជាពលរដ្ឋរបស់ប្រជាពលរដ្ឋទូទាំងខេត្ត។

លោកបន្ថែមថា ការបំពាក់អំពូលអគ្គីសនី (ឆ្លាតវៃ) ទាំង ២៥០អំពូលនេះ ជាបច្ចេកវិទ្យារបស់ប្រទេសជប៉ុន ដែលជួយសន្សំសំចៃការប្រើប្រាស់ភ្លើងអគ្គីសនីឱ្យនៅត្រឹមកម្រិតទាប ជាពិសេសនោះអំពូលភ្លើងឆ្លាតវៃ ក៏ជាផ្នែកដ៏សំខាន់មួយផងដែរ ដើម្បីធ្វើឱ្យដងវិថីសាធារណៈក្នុងខេត្តកែប មានសោភ័ណភាពស្អាត និងគួរឱ្យទាក់ទាញ សម្រាប់ការមកលេងកម្សាន្ត និងស្នាក់នៅរបស់ភ្ញៀវទេសចរ៕

អត្ថបទ៖ ង៉ុង សាន់

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង