×
ព័ត៌មានថ្មី
  1. «សមរភូមិសំណើច» ទីបំផុតកំពូលបុគ្គលិករបស់ក្រុមផ្ការីកគ្រប់រដូវបានស្គាល់ជាតិជិះឧទ្ធម្ភាគចក្រហើយ!
  2. នេះគ្រាន់តែជាការតេស្តដំបូងប៉ុណ្ណោះ! កម្លាំងគោជល់ ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull សន្យាថានឹងមានវិញ្ញាសាកាន់តែប្លែកនៅវគ្គបន្ទាប់!
  3. ត្រឡប់ទៅមើលវិធីវិចអន្សម ពីកម្មវិធី MasterChef Cambodia រដូវកាលទី៣ នាឱកាសពិធីបុណ្យចូលឆ្នាំខ្មែរនេះ
  4. Judge Jessica បង្ហាញវីឌីអូខ្លីនាំ​ឱ្យ Fan Fan កម្មវិធី MasterChef Cambodia រំភើបថែមមួយកម្រិតទៀតក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ
  5. ក្រោយបញ្ចប់ការដាក់ពាក្យ ការប្រកួតកម្លាំងដ៏អស្ចារ្យតែមួយគត់នៅកម្ពុជា “កម្លាំងគោជល់” ដែលឧបត្ថម្ភផ្ដាច់មុខដោយ Red Bull Power នឹងមកដល់លើកញ្ចក់ទូរទស្សន៍ CTN ក្នុងពេលឆាប់ៗខាងមុខ

Bournemouth បានឡើង​មក​ក្របខណ្ឌ Premier League សាជាថ្មី ក្នុង​ជ័យជម្នះ​យ៉ាង​ប្រផុតប្រផើយ

គ្រាប់បាល់របស់ Kieffer Moore បានបញ្ជូន Bournemouth ត្រឡប់មកកាន់ក្របខណ្ឌ Premier League វិញជាមួយនឹងជ័យជម្នះទល់នឹងក្រុមលេខ៣ Nottingham Forest ដោយលទ្ធផល ១-០ ក្នុងការប្រកួតក្របខណ្ឌ Championship យប់មិញ។

Bournemouth បានត្រលប់ទៅ Premier League វិញក្រោមការដឹកនាំរបស់អ្នកចាត់ការ Scott Parker ដែលធ្លាប់ដឹកនាំ Fulham ឱ្យឡើងក្នុងឆ្នាំ២០១៩-២០ មុនពេលចាកចេញពីក្លិបដើម្បីផ្លាស់ទៅ Bournemouth កាលពីរដូវកាលមុន។

Bournemouth ឥឡូវនេះមាន ៦ពិន្ទុដាច់ពីក្រុម Forest ។ Forest នឹងបញ្ចប់រដូវកាលជាមួយនឹងការធ្វើដំណើរទៅជួបក្រុម Hull នៅថ្ងៃសៅរ៍ ដោយដឹងថា ជ័យជម្នះ នឹងធានាឱ្យពួកគេទទួលបានចំណាត់ថ្នាក់លេខ៣។

សូមជម្រាបថា យើងបានរកឃើញក្រុមដែលបានឡើងទៅ Premier League ដំបូងគេ គឺ Fulham ដែលបានគ្រងជើងឯក Championship កាលពីម្សិលមិញ។ ជាមួយនឹងការឡើងរបស់ Bournemouth យើងនឹងរង់ចាំក្រុម១ចុងក្រោយ ដែលនឹងរកឃើញ នៅពេលដែលការប្រកួត Play-off របស់ក្រុមលេខ៣ លេខ៤ លេខ៥ និង លេខ៦ ត្រូវបញ្ចប់។

 

កុំភ្លេចរង់ចាំទស្សនាការប្រកួតនៃក្របខណ្ឌ Premier League នៅ CTN និង MyTV បណ្ដើរ លេងឆាតកម្សាន្តបណ្តើរ តាមរយៈតេឡាក្រាមលេខទូរសព្ទ +85578666500 ប៉ុន្តែកុំភ្លេចដាក់រូបភាពពិតប្រាកដរបស់លោកអ្នកនៅតេឡេក្រាមផង ពេលនោះលោកអ្នក នឹងអាចឃើញសាររបស់លោកអ្នកនៅលើកញ្ចក់ទូរទស្សន៍៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង