×

ពូកែ​ល្បីថា​បែកគ្នាពេក ពេលនេះ ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ ចេញ​វីដេអូខ្លី​មួយ​ស្រាយចម្ងល់

ភ្នំពេញ៖ មួយរយៈពេលមុន ព័ត៌មានចចាមអារ៉ាមជាច្រើនបានចុះផ្សាយថា តារាសម្តែងស្រី ដួង ម៉ានិច និង ថៃ អតិជាតិបុត្រ បានបែកគ្នាហើយដោយសារឪពុកម្តាយមិនគាំទ្រស្នេហារបស់អ្នកទាំង២ ដោយសារពួកគេមានវ័យខុសគ្នាច្រើនពេក។

ទន្ទឹមនឹងមិនដែលឃើញមានវត្តមានជាមួយគ្នាខុសធម្មតា ស្របពេលដែលពួកគេក៏មិនមានបកស្រាយពាក់ព័ន្ធនឹងរឿងនេះទៀតសោត សុខៗក៏លេចវត្តមានរបស់ បុត្រ សាជាថ្មីដោយលោកបានបញ្ជាក់ថា ភាពស្ងប់ស្ងាត់របស់លោកមួយរយៈនេះដោយសារលោកជួបគ្រោះថ្នាក់បាក់ឆ្អឹងដងកាំបិត ដូចនេះសូម្បីតែអ្នកគាំទ្រជាច្រើនឆាតមកសួរដើម្បីចង់ដឹងការពិតក៏លោកមិនទាន់បានឆ្លើយតបនៅឡើយ។

ការជួបគ្នាសាជាថ្មីរវាង ដួង ម៉ានិច្ច និង ថៃ អតិជាតិបុត្រ កាលពីម្សិលមិញនេះបានធ្វើឱ្យអ្នកគាំទ្រអ្នកទាំង២បានធូរស្រាលចិត្តឡើងវិញ ហើយគ្រប់គ្នាក៏សង្ឃឹមថាតារាប្រុសវ័យក្មេងរូបនេះនឹងអាចជាសះស្បើយឆាប់ៗនេះផងដែរ៕

(ទស្សនាវីដេអូ)

https://www.tiktok.com/@doungmanich3333/video/7093461435187072283?is_from_webapp=1&sender_device=pc&web_id=7067767094372402690

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង