×

សាកលវិទ្យាធិការ​ថៃម្នាក់ លាលែង​ពី​តំណែង ដោយសារ​បង្ហោះ​រូបភាព​អ្នកបម្រើការ​លើ​យន្តហោះ

ថៃ៖ សាកលវិទ្យាធិការដ៏ល្បីមួយរូប បានប្រកាសលាលែងពីតំណែង កាលពីពេលថ្មីៗនេះ បន្ទាប់ពីលោក ត្រូវបានរិះគន់ចំពោះការថតអ្នកបម្រើការលើយន្តហោះ។

នៅក្នុងលិខិតលាលែងពីតំណែង លោក Chaicharn Thavaravej សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ Silpakorn តាំងពីឆ្នាំ២០១៩ បានទទួលខុសត្រូវចំពោះការអត្ថាធិប្បាយតាមប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់គាត់ កាលពីសប្តាហ៍មុន អំពីអ្នកបម្រើការលើយន្តហោះ VietJet ។

លោកបាននិយាយក្នុងសំបុត្រ ថា៖ “មានព័ត៌មានថា ខ្ញុំបានបង្ហោះរូបភាព និងសារមិនសមរម្យនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។ ខ្ញុំសូមទទួលស្គាល់ថា ខ្ញុំបានធ្វើរឿងបែបនេះមែន ប៉ុន្តែមិន មានចេតនាបង្កការខូចខាត ឬបង្កើតរូបភាពមិនសមរម្យទេ”។

“ដូច្នេះ ខ្ញុំសូមទទួលខុសត្រូវ ដោយការលាលែងពីតំណែងជាសាកលវិទ្យាធិការ Silpakorn ដោយត្រៀមលាលែងភ្លាម ឬនៅពេលដែលក្រុមប្រឹក្សាសាកលវិទ្យាល័យ បានតែងតាំងសាកលវិទ្យាធិការស្តីទី”។

កាលពីថ្ងៃពុធ ការបង្ហោះរឿងហួសចិត្តរបស់លោក Chaicharn បានបង្កកំហឹង បន្ទាប់ពីគាត់ បានចែករំលែករូបថតរបស់អូតែសនៃក្រុមហ៊ុនអាកាសចរណ៍ VietJet ហើយនិយាយថា គាត់តែងតែថតរូបនារីអាកាសចរណ៍ ឱ្យអ្នកនៅក្រោមបង្គាប់ មើលលេងកម្សាន្ត៕

អ្នកអាចចែករំលែកដោយ៖

អត្ថបទទាក់ទង